• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កំពង់ផែទេសចរណ៍អន្តរជាតិហាឡុងស្វាគមន៍នាវាផ្កាយ៥ដើមដំបូង

 នាព្រឹក​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ ភ្ញៀវទេសចរជាង៣ពាន់នាក់ រួមជាមួយក្រុមនាវិកនៃនាវាទេសចរណ៍ផ្កាយ៥នៃក្រុម​ហ៊ុននាវាសមុទ្រ Royal Caribbean Cruise Lines របស់​អាមេរិក​បាន​ចូល​ចត​នៅកំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​ហាឡុង​ ខេត្ត Quang Ninh។
 
ការទទួលស្វាគមន៍នាវាទេសចរណ៍អន្តរជាតិលើកដំបូងនេះ បានបង្កើ​ត​ឡើង​ជំហាន​លោតផ្លោះមួយ​សម្រាប់​វិស័យ​ទេសចរណ៍​នៅខេត្ត Quang Ninh។ លោក Nguyen Duc Long ប្រធានគណៈ កម្មាធិការប្រជាជ​នខេត្ត Quang Ninh បានអោ​យដឹ​ងថា៖

​“កា​រដែលកំពង់ផែទេសចរណ៍អន្តរជាតិហាឡុងត្រូវ បានដាក់អោយដំណើរការនេះ ជាព្រឹត្តិការណ៍សំខាន់មួយ ព្រោះ​ថាកំ​ពង់ផែនេះ នឹងបង្កលក្ខណៈងាយស្រួលសម្រាប់​នាវាទេសចរណ៍មកដល់ឈូងស​មុទ្រហា​ឡុង​។ កំពង់​ផែនេះ​មាន​អត្ថន័យដ៏ពិសេសក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចស​ង្គម នៃខេត្ត Quang Ninh”៕​

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជា ដៃគូមួយក្នុងចំណោមដៃគូសំខាន់ចម្បងជានិច្ច ដោយមានបំណងចង់បន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ។

Top