• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កំណែទម្រង់របៀបរបបយ៉ាងខ្លាំងក្លាដើម្បីដោះស្រាយការលំបាកសម្រាប់សេដ្ឋកិច្ច

បន្តសម័យប្រជុំលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥ នាព្រឹកថ្ងៃទី២៣ ខែឧសភានេះ សមាជិករដ្ឋសភាបានពិភាក្សាជាក្រុមស្តីពីការវាយតម្លៃបន្ថែមលើលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងថវិការដ្ឋ ឆ្នាំ ២០២៤; ស្ថានភាពអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងថវិការដ្ឋក្នុងប៉ុន្មានខែដំបូងនៃឆ្នាំ២០២៥។
ទិដ្ឋភាពទូទៅនៃកិច្ចពិភាក្សានៅក្រុមទី១៣ (រូបថត៖ quochoi.vn)

ពិភាក្សាជាក្រុម នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញបានចង្អុលបង្ហាញថា ដើម្បីសម្រេចបាននូវគោលដៅកំណើន ៨% នៅឆ្នាំនេះ និងពីរខ្ទង់នាពេលអនាគត ក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៤៥ ចាំបាច់ត្រូវផ្តោតលើរបកគំហើញយុទ្ធសាស្ត្រចំនួន ៣។ របកគំហើញដំបូងគឺ របៀបរបប ដែលជាចំណុចកក់ស្ទះនៃចំណុចកក់ស្ទះ។ របៀបរបបជាធនធានផង និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍផង។ យើងបានប្តេជ្ញាក្នុងសេចក្តីសម្រេចិត្តលេខ ៦៨ គឺត្រូវលុបបំបាត់ការកក់ស្ទះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅឆ្នាំនេះ។ នេះគឺជាការប្តេជ្ញាចិត្តដ៏ខ្លាំងក្លាណាស់។ របៀបរបបគឺជាកម្លាំងចលករ និងជាធនធានសម្រាប់ការអភិវឌ្ឍ ប៉ុន្តែរបៀបរបបក៏ជាឧបសគ្គផងដែរ។ ប៉ុន្តែរបៀបរបប គឺជាអ្វីដែលយើងបង្កើតឡើង។ ដូច្នេះ យើងត្រូវតែដកចេញនូវភាពកក់ស្ទះស្ថាប័នទាំងនេះនៅឆ្នាំនេះ ហើយពីទីនោះ ប្រែក្លាយស្ថាប័នទៅជាគុណសម្បត្តិប្រកួតប្រជែង។ ដូច្នេះ រដ្ឋសភាត្រូវតែគាំទ្រយ៉ាងខ្លាំងលើកំណែទម្រង់របៀបរបបនេះ”។

អញ្ជើញចូលរួមផ្តល់យោបល់ក្នុងអំឡុងពេលពិភាក្សាជាក្រុម ប្រធានរដ្ឋសភា លោកត្រឹន ថាញ់មិន បានស្នើថា នាពេលខាងមុខ រដ្ឋាភិបាលចាំបាច់ត្រូវបង្កើនការវិនិយោគសាធារណៈ។ លើកកម្ពស់វិទ្យាសាស្ត្រ នវានុវត្តន៍ ភាពច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថល។ បង្កើនការនាំចេញ ពង្រីកទីផ្សារទៅកាន់ប្រទេសជាច្រើន; បន្តពង្រឹងសន្តិសុខសង្គម...៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេស និងក្រសួងនគរបាលក្នុងវិស័យរក្សាសន្តិភាពអង្គការសហប្រជាជាតិ

កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារប្រទេស និងក្រសួងនគរបាលក្នុងវិស័យរក្សាសន្តិភាពអង្គការសហប្រជាជាតិ

នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការនៃនាយកដ្ឋានរក្សាសន្តិភាពវៀតណាម (ក្រសួងការពារប្រទេស) ការិយាល័យអចិន្ត្រៃយ៍នៃក្រសួងនគរបាលទទួលបន្ទុកការរក្សាសន្តិ ភាព អង្គការសហប្រជាជាតិ និងតំណាងអង្គភាពនគរបាលរក្សាសន្តិភាពលេខ ១ បានជួបពិភាក្សាការងារ និងផ្លាស់ប្តូរវិជ្ជាជីវៈជាមួយនាយទាហានយោធាដែលចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

Top