• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កំណើនឥណទាននៅឆ្នាំ ២០២៥ អាចឈានដល់ ១៩-២០%

គិតត្រឹមថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ កំណើនឥណទានសេដ្ឋកិច្ចវៀតណាមទាំងមូលបានឈានដល់ ១៣,៣៧% បើធៀបនឹងចុងឆ្នាំ ២០២៤។

ធនាគាររដ្ឋបានរៀបចំសន្និសីទសារព័ត៌មានដើម្បីជូនដំណឹងអំពីលទ្ធផលប្រតិបត្តិការធនាគារក្នុងត្រីមាសទី៣ ឆ្នាំ២០២៥។ រូបថត៖ Trung Hieu/VOV

រចនាសម្ព័ន្ធឥណទានបន្តផ្តោតលើវិស័យផលិតកម្ម និងអាជីវកម្ម ជាពិសេសវិស័យអាទិភាព និងកត្តាជំរុញកំណើនស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។ នេះគឺជាព័ត៌មានដែលត្រូវបានប្រកាសក្នុងសន្និសីទសារព័ត៌មានប្រចាំត្រីមាសទី៣ឆ្នាំ២០២៥ របស់ធនាគាររដ្ឋវៀតណាម ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៣តុលានៅទីក្រុងហាណូយ។

យោងតាមតំណាងធនាគាររដ្ឋ ជាមួយនឹងអត្រាកំណើនឥណទានបច្ចុប្បន្ន ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ប្រសិនបើធនាគារប្រមូលដើមទុនបានល្អ រីកចម្រើនយ៉ាងត្រឹមត្រូវ និងនិរន្តរភាព... កំណើនឥណទានសរុបនៃឆ្នាំ ២០២៥ អាចឈានដល់ ១៩-២០% ។ នេះជាអត្រាកំណើនខ្ពស់ណាស់ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ។ អំពីទិសដៅនៃការគ្រប់គ្រងគោលនយោបាយរូបិយវត្ថុនាពេលខាងមុខ ទេសាភិបាល​រងធនាគាររដ្ឋ លោក Pham Thanh Ha បានសង្កត់ធ្ងន់ថា៖ “ត្រីមាសទីបួនគឺជាត្រីមាសសម្រេចកំណត់  ដើម្បីបញ្ចប់គោលដៅសេដ្ឋកិច្ចសង្គមឆ្នាំ ២០២៥។ យើងនឹងបន្តដំណើរការគោលនយោបាយរូបិយវត្ថុដោយភាពម្ចាស់ការ បត់បែន តាមដានយ៉ាងដិតដល់នូវទីផ្សារ ហើយមិនត្រឹមតែដោះស្រាយបញ្ហាប្រពៃណីរបស់ខឿនសេដ្ឋកិច្ច ស្ថាប័នឥណទាន អ្នកខ្ចីដើមទុន ឬទីផ្សារប៉ុណ្ណោះទេ ប៉ុន្តែនៅពេលដែលមានបញ្ហាថ្មីៗកើតឡើង ធនាគាររដ្ឋក៏តែងតែសម្រប់ខ្លួននិងមានដោះស្រាយទាន់ពេលវេលា ដើម្បីអនុវត្តឲ្យបានល្អនូវគោលដៅដែលត្រូវបានប្រគល់ជូនផងដែរ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top