• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២០ នឹងទទួលបានកំណើន ៣,៨%

យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០២០ ពឹងផ្អែកលើលទ្ធភាពនៃការគ្រប់គ្រងជំងឺរាតត្បាត មិនត្រឹមតែក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងនៅលើពិភពលោកទៀតផង។

ទិដ្ឋភាពនៃពិធីប្រកាសរបាយការណ៍ម៉ាក្រូសេដ្ឋកិច្ចត្រីមាសទី ២ និង ៦ ខែនៃឆ្នាំ រៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចនិងគោលនយោបាយ (VEPR)


ហើយកំណើនសេដ្ឋកិច្ ចរបស់ វៀតណាមក្នុងឆ្នាំ ២០២០ អាចឈានដល់ ៣,៨%។ នេះគឺជាការព្យាករណ៍ដែលបាននាំចេញក្នុងរបាយការណ៍ម៉ាក្រូសេដ្ឋកិច្ចត្រីមាសទី ២ និងរយៈពេល ៦ ខែដើមឆ្នាំ ដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចនិងគោលនយោបាយ (VEPR) បានប្រកាស ថ្ងៃទី ២១ ខែកក្កដានៅទីក្រុងហាណូយ។ របាយការណ៍របស់ VEPR បានលើកត្រដែតថា វៀតណាមគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសតិច តួចលើពិភពលោក ដែលមានកំណើនសេដ្ឋកិច្ចវិជ្ជមាននៅត្រីមាសទី ២ ឆ្នាំ ២០២០ ដោយសម្រេចបាន ០,៣៦%។ ជាមធ្យម ក្នុងអំឡុង ៦ ខែដើមឆ្នាំ ផលិតផលក្នុងស្រុកសរុប (GDP) កើនឡើង ១,៨១% ហើយអតិផរណាជាមធ្យមក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ ស្ថិតក្នុងកម្រិត៤,១៩%។

យោងតាមការវាយតម្លៃរបស់ VEPR បានបង្ហាញច្បាស់ថា កត្តាដែលអាចជួយដល់កំណើនក្នុងរយៈពេលពេញមួយឆ្នាំ រួមមានការរំពឹងទុកលើទស្សនវិស័យសេដ្ឋកិច្ច ដោយសារការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងការការពារការវិនិយោគរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA និង IPA) នាំមកជូនផងដែរ។ ដោយនាំចេញគោលនយោបាយ នាពេលខាងមុខនេះ បណ្ឌិត Nguyen Duc Thanh ប្រធានទីប្រឹក្សានៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចនិងគោលនយោ បាយបានឲ្យដឹងថា៖ “យើងកំពុងប្រដេញតាមគោលនយោបាយសារពើពន្ធបើកទូលាយ ប៉ុន្តែក្នុងបរិបទបច្ចុប្បន្នគួរតែឆ្លងកាត់ការបង្រួញគម្លាតប្រាក់ចំណូល ពោលគឺកាត់បន្ថយការចំណាយដែលកំពុងដាក់បន្ទុកដល់ប្រជាជននិងសហគ្រាស”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រដើម្បីរួមចំណែកដល់ស្វ័យភាពយុទ្ធសាស្ត្រ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រដើម្បីរួមចំណែកដល់ស្វ័យភាពយុទ្ធសាស្ត្រ

នាព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងហានូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ស្តីពីខ្លឹមសារដូចជា៖ ការកសាងយុទ្ធសាស្ត្រជាតិស្តីពីរ៉ែដីកម្រ; សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីយន្តការដោះស្រាយការលំបាក និងបញ្ហារាំងស្ទះចំពោះបណ្តាគម្រោង BT អន្តរកាល (គម្រោងវិនិយោគសាងសង់តាមទម្រង់នៃកិច្ចសន្យាសាងសង់-ផ្ទេរប្រគល់) និងខ្លឹមសារមួយចំនួនទៀត។

Top