• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កំណើនសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ២០២៤ត្រូវបានគេព្យាករថានឹងសម្រេចបាន ជាង៦%

របាយការណ៍បានបង្ហាញថា ដោយជំនះលើការលំបាក និងបញ្ហាប្រឈមនៃ សេដ្ឋកិច្ចអន្តរជាតិ និងក្នុងស្រុក សេដ្ឋកិច្ច វៀតណាមបានបង្ហាញយ៉ាងច្បាស់នូវសន្ទុះ ងើបឡើងវិញនៅក្នុងឆមាសទីពីរនៃឆ្នាំ ២០២៣។ ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ ២០២៣ កើនឡើង ៥,០៥% ពោលគឺ ១,៤៥% ទាបជាងគោលដៅដែលបាន កំណត់ (៦,៥%) ប៉ុន្តែមានភាពប្រសើរឡើងតាមត្រីមាសនីមួយៗ។
រូបថតឧទាហរណ៍៖ congthuong.vn

យថាទស្សន៍កំណើន GDP របស់វៀតណាមក្នុងឆ្នាំ ២០២៤ អាចសម្រេចបានក្នុង ចន្លោះពី ៦,១៣% ដល់ ៦,៤៨%។ នេះគឺជាការព្យាករណ៍នៅក្នុងរបាយការណ៍ស្រាវ ជ្រាវ ដែលបានបង្ហាញនៅឯសិក្ខាសាលា "សេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២៣ និងយថា ទស្សន៍ឆ្នាំ ២០២៤៖ កែទម្រង់ដើម្បីពន្លឿនការងើបឡើងវិញនៃកំណើន" ដែលត្រូវបាន វិទ្យាស្ថានស្រាវជ្រាវគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិម សម្របសម្រួលជាមួយអង្គការសហប្រតិ បត្តិការអន្តរជាតិអាល្លឺម៉ង់ (GIZ) ប្រារព្ធឡើង នាព្រឹកថ្ងៃទី១៥ ខែមករា នៅទីក្រុងហាណូយ។

របាយការណ៍បានបង្ហាញថា ដោយជំនះលើការលំបាក និងបញ្ហាប្រឈមនៃ សេដ្ឋកិច្ចអន្តរជាតិ និងក្នុងស្រុក សេដ្ឋកិច្ចវៀតណាមបានបង្ហាញយ៉ាងច្បាស់នូវសន្ទុះ ងើបឡើងវិញនៅក្នុងឆមាសទីពីរនៃឆ្នាំ ២០២៣។ ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ ២០២៣ កើនឡើង ៥,០៥% ពោលគឺ ១,៤៥% ទាបជាងគោលដៅដែលបាន កំណត់ (៦,៥%) ប៉ុន្តែមានភាពប្រសើរឡើងតាមត្រីមាសនីមួយៗ។ ទន្ទឹមនឹងនោះ សន្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចមិនត្រូវបានអមដោយការកើនឡើងនៃអតិផរណាទេ ហើយវិស័យធុរកិច្ចបានឃើញការវិវឌ្ឍន៍ជាវិជ្ជមាននៅក្នុងឆមាសទីពីរនៃឆ្នាំ ២០២៣។ លោក Nguyen Anh Duong ប្រធានគណៈកម្មការស្រាវជ្រាវទូទៅ វិទ្យាស្ថាន ស្រាវជ្រាវគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈឹមបាននិយាយថា៖ សម្រាប់ឆ្នាំ ២០២៤ យើងខ្ញុំបានកសាងយ៉ាងលម្អិតនូវសេណារីយ៉ូកំណើន GDP ចំនួនពីរ៖ ប្រមាណ ៦,១៣% នៅក្នុងសេណារីយ៉ូធម្មតា ប្រសិនបើល្អជាងទៀត អាច ឡើងដល់ ៦,៥%។ អតិផរណាជាមធ្យមនៅក្នុងសេណារីយ៉ូទីមួយគឺជិត ៤% ប្រសិន បើធ្វើបានល្អជាងទៀត ត្រឹមតែប្រហែល ៣,៧៧% ប៉ុណ្ណោះ។ ទាក់ទងនឹងកំណើន នៃការនាំចេញ ជាទូទៅ យើងទំនងជាមានកំណើនវិជ្ជមានក្នុងឆ្នាំនេះ ហើយសម្រាប់ ជញ្ជីងពាណិជ្ជកម្ម យើងរំពឹងថា នឹងមានអតិរេក ប៉ុន្តែអតិរេកនេះប្រហែលជាមិនធំដូច ឆ្នាំ ២០២៣ ទេ

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

នារសៀលម្សិលមិញ (ថ្ងៃទី ២១ ខែកញ្ញា តាមម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម បានទទួលជួបលោក Thomas R. Hardy នាយកស្តីទី ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍សហរដ្ឋអាមេរិក (USTDA)។

Top