• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កំណត់អត្តសញ្ញាណ​ជន​វាយប្រហារភេរវកម្មនៅទីក្រុង New Orleans សហរដ្ឋអាមេរិក

អាជ្ញាធរសហរដ្ឋអាមេរិកបានកំណត់អត្តសញ្ញាណជនសង្ស័យដែលទទួលខុសត្រូវក្នុងការវាយប្រហារភេរវកម្ម ដែលបានបណ្តាលឲ្យមនុស្សយ៉ាងតិច១០នាក់ស្លាប់ និង៣៥នាក់ផ្សេងទៀតរងរបួសនៅក្នុងទីក្រុង New Orleans រដ្ឋ Louisiana នាថ្ងៃដំបូងនៃឆ្នាំថ្មី។

បុរសដែលបើកឡានសម្រុកចូលហ្វូងមនុស្សកំពុងប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីក្នុងទីក្រុង New Orleans ត្រូវបានគេស្គាល់ឈ្មោះ Shamsud-Din Jabbar អាយុ ៤២ ឆ្នាំ។ បុគ្គលរូបនេះ កើតនៅសហរដ្ឋអាមេរិក រស់នៅក្នុងរដ្ឋ Texas និងធ្លាប់បម្រើការក្នុងជួរកងទ័ពសហរដ្ឋអាមេរិក។ អាជ្ញាធរកំពុងព្យាយាមកំណត់ថា តើជនសង្ស័យមានទំនាក់ទំនងអ្វីជាមួយអង្គការភេរវករ នៅពេលដែលរកឃើញទង់ជាតិរបស់អង្គការរដ្ឋឥស្លាមស្វ័យប្រកាស IS នៅលើរថយន្តដែលបានប្រព្រឹត្តបទល្មើស។ ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិកដែលកំពុងដឹកនាំការស៊ើបអង្កេតបានចាត់ទុកថា ទំនងជា ជនសង្ស័យមិនមែនជាមនុស្សតែម្នាក់ឯងនៅពីក្រោយការវាយប្រហារភេរវកម្មនេះទេ។ បន្ទាប់ពីបើកឡានសម្រុកចូលទៅក្នុងហ្វូងមនុស្ស ជនដៃដល់បានបាញ់កាំភ្លើងគ្នាជាមួយកម្លាំងប៉ូលិស ហើយត្រូវបានកម្ទេច។ មនុស្សយ៉ាងតិច១០នាក់បានស្លាប់ និង៣៥នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារនេះ។

រថយន្តរបស់ជនសង្ស័យនៅកន្លែងកើតហេតុកាលពីថ្ងៃទី១ មករា ។ រូបថត៖ AP

ប្រធានាធិបតីអាមេរិក លោក Joe Biden បានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ; ហើយបានបញ្ជាក់ថា លោកនឹងមិនអត់ឱនចំពោះអំពើហិង្សាក្នុងគ្រប់ទម្រង់។ ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ក៏បានថ្កោលទោសការវាយប្រហារនេះផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ទឹកជំនន់នៅប្រទេសនេប៉ាល់៖ ជួយ​សង្គ្រោះ​បុគ្គលម្នាក់ដែលរស់រានមានជីវិតប​ន្ទាប់ពីជាប់គាំងអស់រយៈពេល ១០ ថ្ងៃ

ទឹកជំនន់នៅប្រទេសនេប៉ាល់៖ ជួយ​សង្គ្រោះ​បុគ្គលម្នាក់ដែលរស់រានមានជីវិតប​ន្ទាប់ពីជាប់គាំងអស់រយៈពេល ១០ ថ្ងៃ

កាលពីថ្ងៃទី ខែកញ្ញា កងកម្លាំងជួយសង្គ្រោះបានជួយសង្គ្រោះពលរដ្ឋចិនម្នាក់​ដែល​នៅរស់រានមានជីវិត ក្រោយ​រយ់ពេល ១០ ថ្ងៃបន្ទាប់ពីទឹកជំនន់ដ៏សាហាវនៅក្នុងប្រទេសនេប៉ាល់។

Top