កែទម្រង់ផែនការមេកសាងរដ្ឋធានីហាណូយ ដល់ឆ្នាំ ២០៣០និងចក្ខុវិស័យដល់ឆ្នាំ២០៥០
នាព្រឹកថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានអញ្ជើញជាអធិបតីកិច្ចប្រជុំ រាយការណ៍អំពីកែទម្រង់ផែនការមេកសាង រដ្ឋធានីហាណូយដល់ឆ្នាំ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ២០៥០។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung បានលើកច្បាស់ថា៖ នេះគឺជាភារកិច្ចចាំបាច់ ចំពោះរដ្ឋធានីហាណូយ៖
“ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម រួមសហការជាមួយរដ្ឋធានីហាណូយ និងតំបន់ជំវិញនានា ត្រូវស្ដាប្រព័ន្ធទន្លេនានាឡើងវិញ អោយមានសោភ័ណភាពល្អស្អាតផង ធ្វើដំណើរតាមផ្លូវទឹកផង។ ទន្ទឹមនឹងនោះ ខ្ញុំក៏ស្នើអោយរដ្ឋធានីហាណូយ ត្រូវរៀបចំស្ថានីយបូមដើម្បីទប់ទល់ នឹងការលិចទឹកក្នុងទីក្រុងទៀតផង៕”
តាម VOV5 - វិទ្យុសម្លេងវៀតណាម