• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កេរដំណែលរបស់លោកប្រធានហូជីមិញចំពោះមនុស្សជាតិតែងតែមានតម្លៃស្ថិតស្ថេរគងវង្សជារៀងរហូត

សម្រាប់ប្រជាជនលើពិភពលោក លោកប្រធានហូជីមិញជាមិត្តជិតស្និទ្ធ ជាគំរូដ៏ស្មោះត្រង់ គឺជានិមិត្តរូបនៃសេចក្តីប្រាថ្នាសន្តិភាព ការតស៊ូប្រឆាំងនឹងការគៀបសង្កត់ និងភាពអយុត្តិធម៌។
  ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក Pham Binh Minh អញ្ជើញថ្លែងមតិក្នុងពិធី (រូបថត៖ Quang Hoa)  

នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ក្រសួងការបរទេសបានសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធដើម្បីប្រារព្ធពិធីរំលឹកខួបលើកទី ៣៥ ដែលអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ចេញសេចក្តីសម្រេចចិត្ត លើកតម្កើងលោកប្រធានហូជីមិញ -“វីរជនឆ្នើមក្នុងការរំដោះជាតិ និងជាអ្នកវប្បធម៌ល្បីល្បាញរបស់វៀតណាម” (១៩៨៧-២០២២)។ ថ្លែងមតិក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh បានចាត់ទុកថា៖ ការដែលអង្គការ UNESCO លើកតម្កើងលោកប្រធានហូជីមិញ គឺមានសារៈសំខាន់ជាខ្លាំង ជាប្រភពនៃការលើកទឹកចិត្ត ខាងវិញ្ញាណដ៏ធំធេង ព្រមទាំងកម្លាំងចលករសម្រាប់ប្រជាជាតិវៀតណាមទាំងមូលក្នុងការជម្នះរាល់ការលំបាក   ឧបសគ្គ ដើម្បីសម្រេចបានជោគជ័យនូវគោលដៅដែលបានកំណត់។ ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា សម្រាប់ប្រជាជនវៀតណាម លោកប្រធានហូជីមិញគឺជាអ្នកដឹកនាំដ៏មានទេពកោសល្យ វីរជនរំដោះជាតិ ជាប្រភពនៃការបំផុសគំនិតសម្រាប់ជ័យជំនះនៃការតស៊ូដើម្បីឯករាជ្យជាតិ និងភាពរុងរឿងរបស់ប្រជាជន។ សម្រាប់ប្រជាជនលើពិភពលោក លោកប្រធានហូជីមិញជាមិត្តជិតស្និទ្ធ ជាគំរូដ៏ស្មោះត្រង់ គឺជានិមិត្តរូបនៃសេចក្តីប្រាថ្នាសន្តិភាព ការតស៊ូប្រឆាំងនឹងការគៀបសង្កត់ និងភាពអយុត្តិធម៌។ លោកប្រធានហូជីមិញគឺជាអ្នកនាំសារសន្តិភាព សាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងចំណោមប្រជាជននៃពិភពលោក។

ក្នុងពិធីនេះ លោកស្រី Audrey Azoulay អគ្គនាយិកា UNESCO បានសង្កត់ធ្ងន់ថា៖ កេរដំណែលដ៏ធំបំផុតដែលលោកប្រធានហូជីមិញបន្សល់ទុកមក គឺការដែលលោកមានចក្ខុវិស័យត្រឹមត្រូវក្នុងវិស័យអប់រំសម្រាប់ប្រជាជនទាំងមូល។ បច្ចុប្បន្ននេះ ការទទួលមរតក និងអភិវឌ្ឍន៍បេតិកភណ្ឌដ៏ល្អប្រណិតរបស់ប្រធានហូជីមិញនេះប្រកបដោយប្រសិទ្ធភាពបំផុតគឺកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងអង្គការ UNESCO និងវៀតណាម ជាពិសេសលើវិស័យអភិរក្ស និងលើកកម្ពស់តម្លៃ អត្តសញ្ញាណវប្បធម៌ជាតិ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋសភាអញ្ជើញចូលរួមពិធីបំផុសខែយុវជនឆ្នាំ២០២៤ និងពិធីបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៤

ប្រធានរដ្ឋសភាអញ្ជើញចូលរួមពិធីបំផុសខែយុវជនឆ្នាំ២០២៤ និងពិធីបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំ ២០២៤

លោកប្រធានរដ្ឋសភាបានស្នើឱ្យសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ត្រូវបង្កើតគំនិតច្នៃប្រឌិតឥតឈប់ឈរក្នុងការជ្រើសរើសខ្លឹមសារ រចនា និងរៀបចំសកម្មភាពក្នុងអំឡុងខែយុវជន ហើយតាមនោះត្រូវបន្តអភិវឌ្ឍសកម្មភាពជាក់ស្តែងឱ្យកាន់តែខ្លាំងឡើង ប្រកបដោយប្រសិទ្ធភាព ទូលំទូលាយ និរន្តរភាព កាន់តែខ្លាំងឡើង។

Top