• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កូវីដ-១៩៖ បញ្ចូនពលរដ្ឋវៀតណាមពីជប៉ុននិងកាណាដាវិលត្រឡប់មកប្រទេសវិញ

នាថ្ងៃទី ២៥ ខែកក្កដា អាជ្ញាធរមានសមត្ថកិច្ច វៀតណាម ស្ថានទូតវៀតណាមប្រចាំនៅជប៉ុននិងក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមបានរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចជប៉ុនដើម្បីបញ្ចូនពលរដ្ឋវៀតណាមជាង ១៩០ នាក់មកពីប្រទេសជប៉ុន វិលត្រឡប់មកប្រទេស​វិញដោយសុវត្ថិភាព។

បញ្ចូនពលរដ្ឋវៀតណាមពីជប៉ុននិងកាណាដាវិលត្រឡប់មកប្រទេសវិញ


អ្នកដំណើរលើជើងហោះហើរនេះរួមមានមនុស្សចាស់ជរា ស្ត្រីមានផ្ទៃពោះ អ្នកឈឺ អ្នកទេសចរ កម្មករដែលកិច្ចសន្យាអស់សុពលភាព កម្មករនិងនិស្សិតគ្មានកន្លែងស្នាក់នៅដោយសារតែកន្លែងធ្វើការនិងអន្តេវាសិកដ្ឋានត្រូវបិទទ្វារ រួមទាំងករណីជួបការលំបាកពិសេសផ្សេងទៀត។ បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai អ្នកដំណើរទាំងអស់នេះនឹងទទួលបានការតាមដានវេជ្ជសាស្រ្តនិងបានប្រមូលផ្តុំនៅកន្លែងដាច់ដោយឡែកតាមការកំណត់។

មុននោះ នៅថ្ងៃទី ២៤ និង ២៥ ខែកក្កដា អាជ្ញាធរមានសមត្ថកិច្ចវៀតណាម ស្ថានទូតវៀត ណាមប្រចាំនៅកាណាដានិងក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចកាណាដា ដើម្បីបញ្ចូនពលរដ្ឋវៀតណាមជាង ៣៤០ នាក់ពីទីក្រុង តូរ៉ុនតូវិល ត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព។ ពលរដ្ឋដែលបានវិលត្រឡប់មកប្រទេសវិញរួមមានកម្មករដែលផុតកិច្ចសន្យា និស្សិតដែលបញ្ចប់ការសិក្សា ក្មេងអាយុក្រោម ១៨ ឆ្នាំ មនុស្សវ័យចំណាស់ អ្នកដំណើរជាប់គាំងនិងករណីលំបាកពិសេសផ្សេងទៀត។ អ្នកដំណើរទាំងអស់នេះត្រូវអនុវត្តន៍ការធ្វើចត្តាឡីស័កនិងស្ថិតក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រភ្លាមៗ នៅពេលដែលយន្តហោះចុះចតនៅអាកាសយានដ្ឋានក្នុងប្រទេសវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top