• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កូរ៉េខាងត្បូងត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភវៀតណាមការពារបរិស្ថាននិងគ្រប់ គ្រងធនធានធម្មជាតិ

 នារសៀលថ្ងៃទី២០ ខែធ្នូ ​ឆ្នាំ២០១៨ នៅរដ្ឋធានីសេអ៊ូល ប្រ​ទេសកូរ៉េខាងត្បូង បា​ន ប្រព្រឹត្ត​ទៅកិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​បរិស្ថាន​វៀត​ណាម-កូរ៉េខាងត្បូងលើកទី១៤ សំ​ដៅបូក សរុប​លទ្ធផល​សហប្រតិបតិ្តការ​រវាង​ក្រសួង​ទាំងពីរ​ក្នុង​រយៈពេ​ល​កន្លងទៅ ព្រម ទាំងផ្លាស់ប្ដូ​រអំពីសកម្មភាពសហប្រតិបតិ្តការជាក់​ស្ដែងក្នុងឆ្នាំ២០១៩ផង​ដែរ​។ 
 
នៅក្នុង​កិច្ចប្រជុំនេះ រដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Tran Hong Ha បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួង​បរិស្ថានកូរ៉េ ខាងត្បូង​ ក្នុងកិច្ច​សហប្រតិបតិ្តការ​និង​ការ​ជួយ​ឧបត្ថម្ភ​យ៉ាង​សកម្ម​សម្រាប់វៀត ណាម ដើម្បីអភិវឌ្ឍន៍ប្រភពធនធានមនុស្សនិ​ងលើកកំពស់សមត្ថភាពការពា​រ បរិស្ថាន គ្រប់​គ្រង​ធនធានទឹកនិងព្យាករណ៍ឧតុនិយម​ តាមរយៈកម្មវិធីបណ្ដុះ បណ្ដាល ​ផ្លាស់ប្ដូរអ្នកជំនាញ គម្រោង​ការណ៍​ឧបត្ថម្ភការស្រាវជ្រាវអភិវឌ្ឍ និង ការផ្ទេ​រប្រគល់បច្ចេកវិទ្យាផង​ដែរ​។
 
ចំណែកឯខ្លួនវិញ​ រដ្ឋមន្រ្តីបរិស្ថានកូរ៉េខាងត្បូ​ងលោក Cho Myung Rae បានអោយដឹង​ថា កូរ៉េខាង​ត្បូង​ត្រៀម​ខ្លួន​ជាស្រេចជួយ​ឧបត្ថម្ភវៀតណាមក្នុងការ លើកកំពស់​សមត្ថភាពការពារបរិស្ថាន ទ​ប់ទល់​នឹង​បម្រែ​បម្រួល​អាកាស​ធាតុ​ ក៏ដូចជាជួយវៀតណាមកសាងច្បាប់និង​បទបញ្ញាត្តិស្ដីពីបរិស្ថាន ផ​ងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញចូលរួមកម្មវិធីសិល្បៈ សិរីរុងរឿងមាតុភូមិវៀតណាម

ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញចូលរួមកម្មវិធីសិល្បៈ “សិរីរុងរឿងមាតុភូមិវៀតណាម”

សេចក្ដីអំពាវនាវប្រឡងប្រណាំងស្នេហាជាតិរបស់លោកប្រធានហូជីមិញ បានលើកទឹកចិត្ត កៀរគរបក្សទាំងមូល ប្រជាជនទាំងមូល ពង្រីកប្រពៃណីស្នេហាជាតិ ស្មារតីសាមគ្គីភាព ឆន្ទៈខ្លួនទីពឹងខ្លួន ជំនះពុះពារគ្រប់ការលំបាកលំបាកទាំងអស់ដើម្បីបង្កើតឡើងជ័យជំនះដ៏ត្រចះត្រចង់។

Top