ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង
(KCNA)
បានរាយការណ៍ថា កាលពីរសៀល ថ្ងៃទី ១៩ ខែមេសា
ប្រទេសនេះបានធ្វើតេស្តសាកល្បងក្បាលគ្រាប់ដ៏ធំសម្រាប់មីស៊ីលផ្លោងយុទ្ធសាស្ត្រ
"Hwasal -1 Ra-3 ក៏ដូចជាការបាញ់សាកល្បងមីស៊ីលការពារដែនអាកាសប្រភេទថ្មី
"Pyoljji-1-2" នៅដែនសមុទ្រភាគខាងលិចឧបទ្វីបកូរ៉េ។
ការបាញ់បង្ហោះទាំងពីរនេះសុទ្ធតែស្ថិតក្នុងសកម្មភាពជាប្រចាំរបស់ទីភ្នាក់ងារគ្រប់គ្រងមីស៊ីលកូរ៉េខាងជើង
និងវិទ្យាស្ថានការពារជាតិពាក់ព័ន្ធនានា
ដើម្បីពន្លឿនការអភិវឌ្ឍបច្ចេកវិទ្យាក្នុងទិដ្ឋភាពជាច្រើនដូចជា ប្រសិទ្ធភាពយុទ្ធវិធី
ប្រសិទ្ធភាពបច្ចេកទេស របៀបដំណើរការនៃប្រព័ន្ធអាវុធថ្មី។
យោងតាមសេចក្តីប្រកាសការធ្វើតេស្តសម្រេចបាននូវគោលដៅជាក់លាក់
ហើយមិនទាក់ទងទៅនឹងស្ថានភាពក្នុងតំបន់ឡើយ។
នេះគឺជាការបាញ់បង្ហោះមីស៊ីលលើកទី៦របស់កូរ៉េខាងជើងក្នុងឆ្នាំនេះ៕






