អ.ស.បនាថ្ងៃទី២ មិនាបានសំរេចបង្កើនបទដាក់ទ័ណ្ឌកម្មទៅលើកូរ៉េខាងជើងអាស្រ័យដោយការបាញ់បង្ហោះកាំជ្រួចមីស៊ីលរបស់ប្រទេសនេះ (រូបថត៖Reuters)
នាថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៦ កូរ៉េខាងជើងបានថ្កោលទោសយ៉ាងខ្លាំងក្លា នូវសេចក្ដីសំរេចចិត្តថ្មីរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប។ តាមសេចក្ដីថ្លែងការណ៍ដែលបានចេញផ្សាយ កូរ៉េខាងជើងចាត់ទុកថា សេចក្ដីសំរេចចិត្តថ្មីរបស់អ.ស.ប គឺអំពើឧក្រិដ្ឋកម្មអន្តរជាតិដ៏ធ្ងន់ធ្ងរបំផុតសំដៅដាក់ ឲ្យប្រទេសនេះនៅដាច់តែឯង ហើយគៀបសង្កត់លើប្រទេសមួយមានអធិបតេយ្យភាព និងកិច្ចការពារ។ ដោយហេតុនេះ កូរ៉េខាងជើងប្រឆាំងជំទាស់យ៉ាងខ្លាំងនឹងសេចក្ដីសំរេចចិត្តនេះហើយ នឹងចលនាមធ្យោបាយនិងវិធីទាំងអស់ដើម្បីអនុវត្តន៍សកម្មភាពដ៏ខ្លាំងក្លា និងគ្មានមេត្តាដើម្បីប្រឆាំងនឹងបទដាក់ទ័ណ្ឌកម្មទាំងនេះ។ នាថ្ងៃដដែល ប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye បានអំពាវនាវជាថ្មីម្ដងទៀតឲ្យព្យុងយ៉ាងលុបចោលកម្មវិធីនុយក្លេអ៊ែរ ហើយផ្លាស់ប្ដូរគោលនយោបាយ។ រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងអនុវត្តន៍ គ្រប់វិធានការដ៏ខ្លាំងក្លានិងមានប្រសិទ្ធិភាព ចំពោះកូរ៉េខាងជើងរហូតដល់ពេលប្រទេសនេះ លុបចោលកម្មវិធីនុយក្លេអ៊ែរហើយក្លាយទៅជាសមាជិកមួយ ដែលមានការទទួលខុសត្រូវនៃសហគមន៍អន្តរជាតិ៕
តាម VOV5 – វិទ្យុសម្លេងវៀតណាម