• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសហប្រតិបត្តិការរវាង Tochigi និងមូលដ្ឋានវៀតណាមនឹងក្លាយទៅជាចំណុចភ្លឺថ្មីមួយ

កិច្ចសហប្រតិបត្តិការរវាងខេត្ត Tochigi និងខេត្តមួយចំនួនរបស់វៀតណាមនឹងក្លាយទៅជាចំណុចភ្លឺថ្មី និងជាគំរូនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយវៀតណាម-ជប៉ុន។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបលោក Fukuda Tomikazu អភិបាលខេត្ត Tochigi (ប្រទេសជប៉ុន) (រូបថត៖ Duong Giang/TTXVN)

នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នៅពេលទទួលជួបជាមួយលោក Tomikazu Fukuda អភិបាលខេត្ត Tochigi ប្រទេសជប៉ុន នារសៀលថ្ងៃទី២១ ខែធ្នូ   នៅទីស្នាក់ការរដ្ឋាភិបាល។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចាត់ទុកថា ខេត្ត Tochigi និងមូលដ្ឋានរបស់វៀតណាមមានប្រៀបខ្លាំងជាច្រើនដែលអាចបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក ដោយមានសក្ដានុពលខ្លាំងសម្រាប់កិច្ចសហប្រតិបត្តិការ។ អាស្រ័យហេតុនេះ រដ្ឋាភិបាលខេត្ត Tochigi និងអភិបាលខេត្តផ្ទាល់ ត្រូវបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មរវាងខេត្ត និងវៀតណាម ដែលក្នុងនោះ ជំរុញអង្គភាពអាជីវកម្មមកបណ្តាក់ទុនកាន់តែច្រើននៅវៀតណាមនាពេលខាងមុខ។ លោកនាយករដ្ឋមន្ត្រីបានស្នើថា ខេត្ត Tochigi បន្តពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគមិនត្រឹមតែជាមួយខេត្ត Vinh Phuc ប៉ុណ្ណោះទេ ថែមទាំងតំបន់ផ្សេងទៀតរបស់វៀតណាមផងដែរ; កិច្ចសហប្រតិបត្តិការមិនត្រឹមតែស្ថិតក្នុងវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងក្នុងវិស័យវប្បធម៌ កីឡា ទេសចរណ៍ ការផ្លាស់ប្តូរប្រជាជននិងប្រជាជន; កិច្ចសហប្រតិបត្តិការការងារ; អនុញ្ញាតឱ្យមានការនាំចូលកសិផល និងជលផលពីប្រទេសវៀតណាម...។

ចំណែកខ្លួនវិញ អភិបាលខេត្ត Tochigi លោក Tomikazu Fukuda បាននិយាយថាក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោកបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយក្រសួងផែនការនិងការវិនិយោគ; ទស្សនកិច្ច និងធ្វើការនៅខេត្ត Vinh Phuc ដើម្បីអនុវត្តអនុស្សរណៈយោគយល់គ្នាជាមួយខេត្ត Vinh Phuc; អាជីវកម្មមួយចំនួនកំពុងសម្លឹងមើលការបណ្តាក់ទុននៅមណ្ឌលឧស្សាហកម្មនៅខេត្ត Vinh Phuc ហើយភាគីទាំងពីរនឹងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងសកម្មភាពវប្បធម៌ កីឡា ទេសចរណ៍ ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ...៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son៖ អាស៊ានត្រូវរក្សា ជំរុញការកសាងទំនុកចិត្ត និងសាមគ្គីភាព

រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son៖ អាស៊ានត្រូវរក្សា ជំរុញការកសាងទំនុកចិត្ត និងសាមគ្គីភាព

ថ្លែងមតិក្នុងសន្និសីទ លោករដ្ឋមន្ត្រី Bui Thanh Son បានសង្កត់ធ្ងន់ថា អាស៊ានចាំបាច់ត្រូវរក្សា និងជំរុញការកសាងទំនុកចិត្ត និងសាមគ្គីភាព ភាពជឿជាក់លើខ្លួនឯង ភាពបត់បែន ការសម្របខ្លួន ការពង្រឹងធនធានផ្ទៃក្នុង និងលើកកំពស់តួនាទីជាមជ្ឈភាពរបស់ខ្លួន។

Top