• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគ គឺជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប

នេះជាការបញ្ជាក់អះអាងរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ក្នុងជំនួបជាមួយលោក BerndLange ប្រធានគណៈកម្មការពាណិជ្ជកម្មអន្តរជាតិ (INTA) សភាអឺរ៉ុប នារសៀលថ្ងៃទី៩ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបលោក Bernd Lange ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុប (ប្រភព៖ TTXVN)  
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងលោក Bernd Lange ប្រធានគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុប និងគណៈប្រតិភូ (ប្រភព៖ TTXVN)  

ក្រោយរយៈពេល២ ឆ្នាំនៃការអនុវត្ត EVFTA - កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EU) បានរួមចំណែកដល់កំណើននៃពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និង EU ហើយការវិនិយោគពី EU ចូលកាន់វៀតណាមមាននិន្នាការកើនឡើងគួរឲ្យកត់សម្គាល់។ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគ គឺជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប។ នេះជាការបញ្ជាក់អះអាងរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ក្នុងជំនួបជាមួយលោក BerndLange ប្រធានគណៈកម្មការពាណិជ្ជកម្មអន្តរជាតិ (INTA) សភាអឺរ៉ុប នារសៀលថ្ងៃទី៩ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល។

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើថា EU បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារ EU ហើយបណ្តាប្រទេសជាសមាជិក EU គួរបង្ហើយការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - EU (EVIPA) ឲ្យបានឆាប់ៗ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងភាគីទាំងពីរ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សង្ឃឹមថា EU នឹងដកកាតលឿងក្នុងពេលឆាប់ៗនេះ ហើយបន្តផ្តល់ជំនួយបច្ចេកទេសដល់វៀតណាមក្នុងការអនុវត្តដំណោះស្រាយប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានច្បាប់គ្រប់គ្រង (IUU)។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលតែងតែបង្កើតបរិយាកាសវិនិយោគស្មើភាព និងស្ថិរភាព ហើយត្រៀមខ្លួនជាស្រេចដើម្បីស្តាប់មតិយោបល់ដើម្បីកែលម្អនីតិវិធីរដ្ឋបាល និងបទ ប្បញ្ញត្តិច្បាប់អំណោយផលសម្រាប់វិនិយោគិនបរទេស  ក្នុងនោះមានទាំងសហភាពអឺរ៉ុបផងដែរ។

រីឯខ្លួនវិញ ប្រធាន INTA លោក BerndLange បានអះអាងថា វៀតណាមជាដៃគូសំខាន់មួយរបស់ EU ក្នុងតំបន់ ហើយសភាអឺរ៉ុបតែងតែគាំទ្រការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ជាពិសេសគឺ EU កំពុងអនុវត្តន៍គោលនយោបាយជាច្រើនឆ្ពោះទៅតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ក្នុងនោះមានទាំងវៀត ណាម។ ប្រធាន INTA បានវាយតម្លៃថា វៀត ណាមមានបរិយាកាសវិនិយោគដ៏គួរឱ្យទាក់ទាញ ហើយបានយល់ព្រមនឹងខិតខំប្រឹងប្រែងរួមគ្នាដើម្បីជំរុញប្រទេសជាសមាជិក EU ឲ្យផ្តល់សច្ចាប័នលើ EVIPA។ ទន្ទឹមនឹងនោះ លោកក៏បានវាយតម្លៃខ្ពស់ចំពោះយថាទស្សន័នៃកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការការពារបរិស្ថាន ការអភិវឌ្ឍបៃតង ក៏ដូចជាការផ្លាស់ប្តូរថាមពលផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top