• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសហប្រតិបត្តិការផ្លាស់ប្តូរពាណិជ្ជកម្មនិងថាមពលរវាងវៀតណាមនិងអង់គ្លេស

អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Dang Hoang An ក្នុងជំនួបពិភាក្សាការងារជាមួយលោក Gareth Ward ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅវៀតណាម
 

តាមសំណើររបស់ស្ថានទូតអង់គ្លេសប្រចាំនៅវៀតណាម អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម លោក Dang Hoang An ទើបមានជំនួបពិភាក្សាការងារជាមួយលោក Gareth Ward ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅវៀតណាមដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងថាមពលរវាងប្រទេសទាំងពីរ។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានចែករំលែកទស្សនៈថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងអង់គ្លេស (UKVFTA) កំពុងមានប្រសិទ្ធិភាពនិងត្រូវបានអនុវត្តជាបណ្តោះអាសន្នចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២១ គឺមានអត្ថន័យធំធេងដោយរំពឹងថា នឹងក្លាយជាកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងល្អប្រពៃ លើវិស័យពាណិជ្ជកម្មនិងវិនិយោគរវាងវៀតណាមនិងអង់គ្លេស។

កិច្ចសហប្រតិបតិ្តការផ្លាស់ប្តូរសំខាន់មួយទៀត នៅក្នុងអង្គប្រជុំនោះគឺការដែលចក្រភពអង់គ្លេសចង់សម្របសម្រួលជាមួយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ដើម្បីរៀបចំការសន្ទនាតាមអ៊ិនធឺរណេតលើវិស័យអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ ដែលគ្រោងធ្វើនៅរសៀលថ្ងៃទី ២៤ ខែកុម្ភ ឆ្នាំ ២០២១) និង “ការសន្ទនាតាមអ៊ិនធឺរណេតស្តីពីការផ្ទេរប្តូរថាមពលនៅវៀតណាមក្នុងក្របខ័ណ្ឌនៃ COP២៦” គ្រោងនឹងធ្វើឡើងនៅដើមខែមីនាឆ្នាំ ២០២១។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពគ្នាបន្តស្រាវជ្រាវទិសដៅសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងវិស័យថាមពលកកើតឡើងវិញ ហើយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលនិងគាំទ្រដល់ភ្នាក់ងារនិងសហគ្រាសពាក់ព័ន្ធនៃភាគីទាំងពីរក្នុងការផ្លាស់ប្តូរតាមតម្រូវការ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top