“ថ្នាក់ដឹកនាំខេត្តទាំងពីរនឹងសហការយ៉ាងជិតស្និទ្ធដើម្បីដឹកនាំស្ថាប័នគ្រប់ លំដាប់ថ្នាក់នៃខេត្តទាំងពីរ ឲ្យខិតខំប្រឹងប្រែងអនុវត្តន៍ឲ្យបានល្អនូវខ្លឹមសារនៃឯកសារ ដែលបានចុះហត្ថលេខារវាងខេត្តទាំងពីរ ដើម្បីពង្រឹងការការពារជាតិសន្តិសុខ; ជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គម; ធានាស្ថិរភាពនៃខេត្តនីមួយៗ; លើកកំពស់ជីវភាព ខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន រក្សារឹងមាំនូវបរិយាកាសសន្តិភាព ស្ថិរភាពសន្តិ សុខនៅតាមតំបន់ព្រំដែន រក្សារឹងមាំនូវទំនាក់ទំនងសាមគ្គីភាព មិត្តភាព ប្រពៃណីដ៏ យូរអង្វែងរវាងប្រទេសទាំងពីរ និងប្រជាជាតិទាំងពីរវៀតណាម-កម្ពុជា”។
“អង្គសន្និសីទ្ធបានវាយតម្លៃខ្ពស់ចំពោះគុណូបការៈ និងការខិតខំប្រឹងប្រែង របស់ ថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្ទីរ ស្ថាប័ន ពាក់ព័ន្ធ និងប្រជាពលរដ្ឋនៃខេត្តទាំងពីរ ដែលបានរួមចំណែកយ៉ាងសកម្ម និងធំធេង ក្នុងការរក្សារឹងមាំនូវស្ថិរភាពសង្គម សន្តិសុខ សណ្តាប់ធ្នាប់ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងវប្បធម៌ ក៏ដូចជាកិច្ចសហប្រតិបត្តិការអន្តរជាតិ និងទ្វេភាគី ក្នុងស្មារតីសាមគ្គីភាព មិត្តភាព ការយល់ដឹង និងការជួយគាំទ្រគ្នាទៅវិញទៅមក ដូចជាបងប្អូន សំដៅលើក ស្ទួយជីវភាពរស់នៅរបស់ប្រជាជននៃខេត្តទាំងពីរ ឲ្យកាន់តែមានភាពរីកចម្រើននា ពេលអនាគតផងដែរ”។