• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម - រុស្ស៊ីដើម្បីសន្តិភាពនិងស្ថិរភាពក្នុងតំបន់


  នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាមក្នុងពិធីទទួល​បដិសណ្ឋារកិច្ចនៅទីស្នាក់ការក្រសួងការពារជាតិរុស្ស៊ី (រូបថត៖ qdnd.vn)
 

នាថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោកនាយឧត្តមសេនីយ៍ Sergey Shoigu បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ និងជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម ក្នុងឱកាសលោក និងគណៈប្រតិ​ភូយោធាជាន់​ខ្ពស់​អញ្ជើញ​ទៅបំពេញ​ទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី។
 
ក្នុង​ជំនួបពិភាក្សានេះ រដ្ឋមន្រ្តីទាំងពីររូបនេះបាន​ឯកភាពគ្នានិង​វាយតម្លៃ​ថាកិច្ច​សហប្រតិ​បត្តិការ​ការ​ពារ​ជាតិ​រវាង​ប្រទេសទាំងពីរនាពេលកន្លងមកត្រូវបានអនុវត្តយ៉ាងស៊ីជម្រៅនិងទូលំទូលាយ ដែលនាំមក​នូវ​ប្រសិទ្ធ​ភាព​ជាក់ស្តែង ព្រមទាំងពង្រឹងជំនឿទុកចិត្តខាងនយោបាយ និងស្របនឹងការអភិវឌ្ឍនៃ​ទំនាក់​ទំនង​ភាព​ជាដៃ​គូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម - រុស្ស៊ី។ ទាក់ទង​នឹង​ទិស​ដៅនៃកិច្ច​សហប្រតិ​បត្តិការ​នាពេល​ខាង​មុខ​ រដ្ឋមន្ត្រីទាំងពីររូបនេះក៏បានឯកភាពគ្នាបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិបន្ថែមទៀត ដោយ​ឈរលើមូលដ្ឋាននៃការទុកចិត្តខាងនយោបាយ ហើយយោង​តាម​ឯកសារ​ដែល​ភាគី​ទាំង​ពី​រ​បាន​ចុះហត្ថ​លេខា​ ជាពិសេសគឺ“ សេចក្តីថ្លែងការណ៍ស្តីពីចក្ខុវិស័យរួម” បាន​រួម​ចំណែក​ក្នុងការ​ជម្រុញ​កិច្ច​សហប្រតិ​បត្តិការ​ការពារ​ជាតិ​ប្រកបដោយប្រសិទ្ធភាព ជាក់ស្តែងនិងទូលំទូលាយផងដែរ។ តាមនោះភាគីទាំងពីរ​រូបនេះនឹង​បង្កើន​ការចែក​រំលែកទស្សនៈលើបញ្ហាដែលទាក់ទិននឹងវិស័យកា​រពារជាតិ-សន្តិសុខ ព្រមទាំង​បង្កើន​កិច្ច​សហប្រតិបត្តិ​ការការពារ​ជាតិ ក្នុងវិស័យប្រពៃណី ជាក់ស្តែងនិងអាចជឿទុកចិ​ត្តគ្នាបាន​ផងដែរ។ នៅចុង​បញ្ចប់​នៃកិច្ចពិ​ភាក្សានេះ រដ្ឋមន្រ្តីទាំងពីរបានចុះហត្ថលេខាលើ​សេចក្តីថ្លែង​ការណ៍ចក្ខុវិស័យ​រួមស្តីពី​កិច្ច​សហប្រតិ​បត្តិការ​ការពារជាតិវៀតណាម - រុស្ស៊ីក្នុងដំណាក់កាល ២០២០-២​០២៥ ផ​ងដែរ៕

 

តាម VOV5 - វិទ្យុ​សំឡេងវៀតណាម​
 

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top