• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសហប្រតិបតិ្តការអភិវឌ្ឍវៀតណាម-ឥណ្ឌាលើវិស័យសន្តិសុខថាមពលក្នុងកាលៈទេសៈថ្មី


 ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំវៀតណាមលោក Parvathaneni Harish ថ្លែងនៅសិក្ខាសាលានេះ (រូបថត៖ qdnd.vn)
 

នេះ​ជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិ ដែលត្រូវបាន​វិទ្យាស្ថាន​នយោបាយ​ជាតិហូជីមិញ​រៀបចំ​ឡើង​នា​ព្រឹក​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​រដ្ឋ​​ធានី​ហាណូយ។
 
បណ្ដាតំណាងបានវិ​ភាគនិងវាយតម្លៃចំពោះបញ្ហាសន្តិសុ​ខថាមពល​ក្នុង កាលៈទេសៈថ្មី ជាពិសេស គឺនៅ​ក្រោម​ឥទ្ធិពល​នៃបដិវត្ត​ន៍ឧស្សាហកម្មលើកទី៤​ និងលើកអនុសាសន៍​ដល់គោល​នយោបាយ​សន្តិសុខ​ថាមពលថ្មី​របស់​វៀត​ណាម​និងឥណ្ឌា។ ទន្ទឹមនឹងនោះ បណ្តាតំ​ណាងបានវាយតម្លៃចំពោះស្ថានភាព​ជាក់ ​ស្ដែង គោល​នយោ​បាយ​សន្តិ​សុខថាមពលរបស់វៀតណា​មនិងឥណ្ឌា ក៏ដូចជា ស​ក្ដានុភាព​សហប្រតិបតិ្តការ​រវាង​ប្រទេស​ទាំងពី​រលើវិស័យសន្តិសុខថាម​ពលផង​ដែរ​។
 
សិក្ខា​សាលាក៏បានកត់សម្គាល់នូវសំណើនិងដំណោះស្រាយជាច្រើនដែល រួមចំណែក​ជំរុញ​ថែម​ទៀត​នូវ​កិច្ច​សហប្រតិបតិ្ត​ការរវាង​វៀតណាមនិងឥណ្ឌាលើ វិស័យសន្តិសុខថាមព​ល ក្នុងកាលៈទេសៈថ្មី សំ​ដៅពង្រីក​សក្ដានុភាព​និង​ឧត្តម ភាពនៃប្រទេសនីមួយៗទៀតផង។
 
ចែករំលែកនៅ​សិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំវៀតណាមលោក Parvathaneni Harish បានអោយដឹង​ថា ​នាបច្ចុប្បន្ន ឥណ្ឌាកំពុងឈរលំដាប់ទី៥ លើពិភ​ពលោកអំពីប្រភពថាមពលកកើ​តឡើង​វិញ លំដាប់ទី៤អំពីប្រភព​ថាម​ពល ខ្យល់ និងលំដាប់ទី៥អំពីប្រ​ភពថាមពលព្រះអាទិត្យ។ ហេតុ​ដូច្នេះហើ​យ លោ​ក ឯកអគ្គ​រដ្ឋទូត​បាន​ជឿជាក់ថា កិច្ចសហប្រតិបតិ្តការ​លើវិស័យសន្តិសុខថាមពល​ រវាងប្រ​ទេស​ទាំងពីរ​នឹង​កាន់​តែរីក​ចម្រើន​ទៅមុខពី​មួយ​ថ្ងៃទៅមួយ​ថ្ងៃ ជាពិសេស គឺគម្រោងថាមពលក​កើតឡើង​វិញ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top