• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសន្ទនាអាស៊ាន-នូវែលសេឡង់៖ បង្កើនការសម្របសម្រួលដើម្បីរក្សា និងធានា សន្តិភាព សន្តិសុខនិងស្ថិរភាពក្នុងតំបន់

នាថ្ងៃទី ៧ មេសា លោកឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទីនៃមន្ត្រីជាន់ខ្ពស់ (SOM) អាស៊ានវៀតណាម រួមជាមួយប្រធាន SOM មកពីបណ្តាប្រទេសអាស៊ាន និងនូវែលសេឡង់បានចូលរួមកិច្ចសន្ទនាអាស៊ាន-នូវែលសេឡង់លើកទី ២៩ តាមទម្រង់អនឡាញ។
  ប្រធានស្តីទី SOM វៀតណាម លោកឯកអគ្គរដ្ឋទូត Vu Ho ថ្លែងនៅកិច្ចសន្ទនា។ (រូបថត៖ baoquocte.vn)  

តាងនាមប្រទេសអាស៊ានថ្លែងមតិលើប្រធានបទ ភាពជាដៃគូដើម្បីប្រជាជន ប្រធានស្តីទី SOM វៀតណាម លោកឯកអគ្គរដ្ឋទូត Vu Ho បានសង្កត់ធ្ងន់ថា ប្រជាជន គឺជាមជ្ឈភាព និងជាកម្មវត្ថុក្នុងការខិតខំប្រឹងប្រែងឆ្លើយតបនឹងជំងឺរាតត្បាត ហើយ ជំរុញការស្ដារឡើងវិញឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេស នៅក្នុង បរិបទដ៏លំបាកនាពេលបច្ចុប្បន្ន។

លោកឯកអគ្គរដ្ឋទូត Vu Ho បានស្នើឲ្យភាគីទាំងពីរបន្តផ្តល់អាទិភាពខ្ពស់ដល់ ការសម្របសម្រួលក្នុងការឆ្លើយតបនឹងជំងឺកូវីដ-១៩ ធានាការទទួលនិងផ្គត់ផ្គង់ វ៉ាក់សាំង ថ្នាំព្យាបាលឲ្យមានសមភាពនិងគ្រប់គ្រាន់ ព្រមទាំងម្ចាស់ការឆ្លើយតបនឹង ការផ្ទុះឡើងនៃជំងឺរាតត្បាតនាពេលអនាគតផងដែរ។ ទន្ទឹមនឹងនោះ លោកឯកអគ្គរដ្ឋទូត Vu Ho បានស្នើឲ្យភាគីទាំងពីរគប្បីបន្តជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ដែលជាវិស័យសំខាន់នៃកិច្ចសហប្រតិបត្តិការ រវាងអាស៊ាននិងនូវែលសេឡង់; មានគោលបំណងថា ភាគីទាំងពីរនឹងរក្សា ហើយបន្ត ជំរុញសកម្មភាពសហប្រតិបត្តិការដែលមានស្រាប់ ដែលក្នុងនោះ នូវែលសេឡង់ផ្តល់ អាទិភាពដល់ការជួយឧបត្ថម្ភអាស៊ានក្នុងការអភិវឌ្ឍប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។

លោកឯកអគ្គរដ្ឋទូត Vu Ho បានអះអាងថា ក្នុងឋានៈជាប្រធានកិច្ច សហប្រតិបត្តិការអប់រំអាស៊ាន ដំណាក់កាល ២០២២-២០២៣ វៀតណាមត្រៀមខ្លួន ជាស្រេចសហការជាមួយនូវែលសេឡង់ និងបណ្តាប្រទេសអាស៊ាន ដើម្បីបង្កើនភាព ធន់នៃប្រព័ន្ធអប់រំក្នុងតំបន់ ឆ្លើយតបដោយម្ចាស់ការចំពោះបញ្ហាប្រឈមនាពេល ខាងមុខ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង៖ ថ្នាក់ដឹកនាំមួយរូបតែងតែផ្តោតការយកចិត្តទុកដាក់ជានិច្ចលើបុព្វហេតុអភិវឌ្ឍន៍វប្បធម៌ជាតិ

លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង៖ ថ្នាក់ដឹកនាំមួយរូបតែងតែផ្តោតការយកចិត្តទុកដាក់ជានិច្ចលើបុព្វហេតុអភិវឌ្ឍន៍វប្បធម៌ជាតិ

កាលនៅរស់ អគ្គលេខាគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀនភូ ជុង តែងតែផ្តោតការយកចិត្តទុកដាក់ជាពិសេសសម្រាប់បុព្វហេតុកសាង និងអភិវឌ្ឍន៍វប្បធម៌ជាតិ។

Top