• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសន្ទនានយោបាយ-សន្តិសុខ-ការពារជាតិវៀតណាម-អាមេរិក លើកទី១២

នាថ្ងៃទី ៣០ មិនា នៅទីក្រុង Washington DC សហរដ្ឋអាមេរិក អនុរដ្ឋមន្ត្រីការបរទេសលោក Ha Kim Ngoc និងឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការនយោបាយ និងការពារជាតិនៃក្រសួងការបរទេសអាមេរិកលោកស្រី Jessica Lewis បានធ្វើជាសហប្រធាននៃកិច្ចសន្ទនានយោបាយ - សន្តិសុខ - ការពារប្រទេសវៀតណាម - សហរដ្ឋអាមេរិកជាលើកទី១២។
  ទិដ្ឋភាពនៃកិច្ចសន្ទនា (រូបថត៖ ក្រសួងការបរទេស)  

នៅក្នុងកិច្ចសន្ទនានេះ ភាគីទាំងពីរមានសេចក្តីសោមនស្សរីករាយក្នុងការកត់ សម្គាល់ថា ទំនាក់ទំនងវៀតណាម - អាមេរិកបានបន្តអភិវឌ្ឍយ៉ាងស៊ីជម្រៅ និងជាក់ស្តែងលើគ្រប់ទិដ្ឋភាពទាំងបីគឺ ទ្វេភាគី តំបន់ និងអន្តរជាតិ ដោយឈរលើគោល ការណ៍គោរពឯករាជ្យ អធិបតេយ្យភាព    បូរណភាពទឹកដី និងរបៀបរបបនយោ បាយរបស់គ្នាទៅវិញទៅមក។ អនុរដ្ឋមន្ត្រីលោក Ha Kim Ngoc បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកអាមេរិកជាដៃគូដ៏សំខាន់បំផុតមួយ ហើយឧបការីរដ្ឋមន្ត្រីការបរទេស Jessica Lewis បានអះអាងសារជាថ្មីថា អាមេរិកជានិច្ចកាលគាំទ្រវៀតណាមរឹងមាំ ឯករាជ្យ និងវិបុលភាព។

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម Ha Kim Ngoc និងឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការនយោបាយ និងការពារជាតិនៅក្រសួងការបរទេសអាមេរិក Jessica Lewis (រូបភាព៖ ក្រសួងការបរទេស)

ដោយពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់មួយចំនួនដែលមានការព្រួយបារម្ភទៅវិញទៅមក ភាគីអាមេរិកបានបញ្ជាក់ពីការគាំទ្ររបស់ខ្លួនចំពោះមតិឯកភាព និងតួនាទីកណ្តាលរបស់អាស៊ានក្នុងស្ថាបត្យកម្មសន្តិសុខក្នុងតំបន់។ ភាគីទាំងពីរបានឯកភាពថា ចាំបាច់ត្រូវអនុវត្តវិធានការប្រកបដោយភាពច្នៃប្រឌិត និងសំខាន់ ដើម្បីជំរុញភាពជាដៃគូមេគង្គ-អាមេរិកនាពេលខាងមុខ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top