• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចព្រមព្រៀង RCEP នឹងចូលជាធរមាននៅដើមឆ្នាំ ២០២២

វៀតណាមកំពុងសម្រេចជំហានចុងក្រោយ ហើយគ្រោងនឹងអាចផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង RCEP នៅមុនខែវិច្ឆិកា ឆ្នាំ ២០២១ ខាងមុខ។

អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Quoc Khanh (រូបថត៖ TTXVN)


នៅខាងក្រៅកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាននិងដៃគូសន្ទនា នៅថ្ងៃទី ១៥ ខែកញ្ញា ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានអំពីអាទិភាពរបស់អាស៊ានក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងខ្លឹមសារពិភាក្សាអំពីការផ្តល់សច្ចាប័ន និងគម្រោងអនុវត្តន៍ចំពោះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នោះ អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Quoc Khanh បានសង្កត់ធ្ងន់ថា៖ កិច្ចព្រមព្រៀង RCEP គឺជាសមិទ្ធផលមួយដែលរួមចំណែកដល់ជោគជ័យរួមរបស់វៀតណាមក្នុងឆ្នាំ ២០២០ ក្នុងនាមជាប្រធានអាស៊ាន។ ក្នុងនាមជាប្រធានអាស៊ាននិងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រី RCEP នោះ វៀតណាមបានសហការដោយម្ចាស់ការជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាននាំចេញបណ្ដាគំនិតផ្តួចផ្តើម ដោយជួយ ដោះស្រាយបញ្ហាដែលនៅសេសសល់ ដើម្បីសម្រេចការចរចាជាស្ថាពរ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅខាងក្រៅកិច្ចប្រជុំជាន់ខ្ពស់អាស៊ានលើកទី ៣៧ ដែលនឹងប្រព្រឹត្តិទៅនៅខែវិច្ឆិកាខាងមុខ។

បន្តភាពជោគជ័យនោះ ក្នុងបរិបទ ដែលជំងឺរាតត្បាតកូវីដ ១៩ នៅតែមានការវិវឌ្ឍយ៉ាងស្មុគស្មាញនោះ ដោយបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចក៏ដូចជាប៉ះពាល់ដល់ខ្សែរសង្វាក់ផ្គត់ផ្គង់នោះ បណ្ដាប្រទេសអាស៊ាននឹងដៃគូសុទ្ធតែមានគោលបំណងថា កិច្ចព្រមព្រៀង RCEP នឹងចូលជាធរមានឲ្យបានឆាប់ៗ ជាក់ស្ដែងគឺនាដើមឆ្នាំ ២០២២ ខាងមុខ សំដៅជំរុញពាណិជ្ជកម្មនិងវិនិយោគ ក្នុងតំបន់និងរួមចំណែកដល់ការស្តារសេដ្ឋកិច្ចតំបន់ឡើងវិញក្រោយជំងឺរាតត្បាត។ ក្នុងស្មារតីនោះ ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង RCEP បានបំពេញនីតិវិធីសម្រាប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងយ៉ាងឆាប់ៗ។

វៀតណាមកំពុងសម្រេចជំហានចុងក្រោយ ហើយគ្រោងនឹងអាចផ្ដល់សច្ចាប័នលើកិច្ចព្រមព្រៀង RCEP នៅមុនខែវិច្ឆិកា ឆ្នាំ ២០២១ ខាងមុខផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម



តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top