• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី៖ កាលានុវត្តភាពអភិវឌ្ឍនចំពោះ “ទ្វីបខ្មៅ”


 AfCFTA ត្រូវបានរំពឹងទុកថា នឹងបង្កើតឡើងតំបន់ពាណិជ្ជកម្មសេរីធំបំផុតនៅទ្វីបខ្មៅ ហើយនាំមកនូវកាលានុវត្តភាពអភិវឌ្ឍសម្រាប់ទ្វីបនេះនាពេលអនាគត។ (រូបថត៖ hanoimoi.com.vn)
 

 នាថ្ងៃទី២ ខែមេសា ឆ្នាំ​២០១៩ កិច្ចព្រមព្រៀងបង្កើតតំបន់ពាណិជ្ជកម្មសេរីទ្វីបអាហ្វ្រិក (AfCFTA) ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋសភា Gambia តាមនោះនាំបរិមាណ សមាជិក​សរុប​ដែល​អនុម័ត​លើកិច្ច​ព្រម​ព្រៀង​នេះ​ឡើង​ដល់​ទៅ២​២​ ប្រទេស ដែលជាកម្រិតអប្បបរិមាដើ​ម្បីអោយ Af​CFTA ចូល​ជាធរមាន។

ដូច្នេះ​ហើយ កិច្ចព្រមព្រៀងនេះនឹងចូលជាធរមានក្រោយរយៈពេល៣០ថ្ងៃ គិត​ចាប់តាំង​ពេល​ដែល​សហភាព​អាហ្វ្រិក​ (AU) ទទួលបានកំណត់ត្រាអនុម័តយ៉ា​ងគ្រប់គ្រាន់នៃប្រទេសទាំង២២​នេះ។​ AfCFTA ត្រូវបាន​រំពឹង​ទុក​ថា​ នឹងបង្កើតឡើងតំបន់ពាណិជ្ជកម្មសេរីធំបំផុតនៅទ្វីបខ្មៅ ហើយនាំមក​នូវកាលានុវត្តភាព​អភិវឌ្ឍ​សម្រាប់​​ទ្វីបនេះ​នាពេលអនាគត។

​ពេលដែល​ចូលជាធរមាន កិច្ចព្រមព្រៀងនេះនឹងលុបចោលពន្ធដារលើទំនិញចំនួន៩០% ហើយ​បង្កើត​ទីផ្សារ​រួម​នៃទ្វីប​អាហ្វ្រិកដោយមានអតិថិជនជាង១ពាន់លាននាក់ និង GDP សរុបជាង ៣ទ្រីលានដុល្លាអាមេរិក ព្រម​ទាំង​ប្រែទ្វីប​នេះក្លាយទៅជាតំបន់ពាណិជ្ជកម្មសេរីធំបំផុតលើពិភពលោកផងដែរ។

របត់ចំពោះកំណើននិងការតភ្ជាប់ក្នុងតំបន់

​នាខែមីនាឆ្នាំ២០១៨ ប្រទេសចំនួន៤៨ក្នុងចំណោមប្រទេសអាហ្វ្រិកសរុបទាំង៥៥ បានចុះហត្ថលេខាលើ AfCFTA សំដៅបង្កើតតំបន់ពាណិជ្ជកម្មសេរីដ៏ធំទូលាយ ហើយបង្កើនកំណើនពាណិជ្ជកម្មក្នុងប្លុកឡើងដល់ទៅ៥២%​នាឆ្នាំ២០២២​។ ក្រៅពីនោះ កិច្ចព្រមព្រៀងនេះនឹ​ងជួយសម្រួលដល់ពាណិជ្ជ ក​ម្មអន្តរ​តំបន់ ជំរុញ​កំណើន​និង​ជួយ​កាត់បន្ថយភាព​ក្រីក្រ។

​AfCFTA ជាកាលានុវត្តភាពដើម្បីអោយពាណិជ្ជកម្មទ្វីបអាហ្វ្រិកបោះជំហានទៅមុខ។ តាម​ការគិត​គូររបស់​មជ្ឈដ្ឋាន​អ្នកជំនាញ​ថា អត្រានាំចូលក្នុងប្លុកអាហ្វ្រិកបានកើនឡើងពី១០​%នាឆ្នាំ ១៩៩៥ឡើងដល់ទៅ១៧%​នា​ឆ្នាំ​២០១៧ ប៉ុន្តែនេះនៅតែជាកម្រិទាបបើធៀបនឹងអត្រានៃតំបន់ផ្សេងៗ។ នេះជាមូលដ្ឋានគួរអោយជឿថា ពាណិជ្ជកម្ម​នឹងជាកម្លាំងចលករស្នូលដើម្បី​ជំរុញកំណើននៅទ្វីបអាហ្វ្រិក។ តា​មលទ្ធផល​ព្យាករណ៍​របស់​គណៈ​កម្មាធិការ​សេដ្ឋកិច្ច​ទ្វីបអាហ្វ្រិក (ECA) ថា កិច្ចព្រមព្រៀង AfCFTA នឹងជួយបង្កើនទំហំនាំចូលក្នុងប្លុ​ក។ AfCFTA នឹងជាកត្តាគន្លឹះដើម្បីជំរុញអោយពាណិជ្ជកម្មក្នុងប្លុករីកចម្រើនថែមទៀត។ តាមការប៉ាន់ស្មានថា នា​ឆ្នាំ​២០៤០ ទំហំពាណិជ្ជកម្មក្នុងប្លុកនឹងមានកំណើនបន្ថែមពី១៥% (ស្មើរនឹង៥០ពាន់លានដុល្លាអាមេរិក) ទៅ​២៥%​ (ស្មើរនឹង៧០ ពាន់លានដុល្លាអាមេរិក) បើប្រៀបធៀបនឹងពេលដែលមិនទាន់មាន AfCFTA។

​គុណសម្បត្តិធំមួយរបស់ AfCFTA បើ​ប្រៀប​ធៀប​នឹង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ផ្សេងៗ​នោះគឺ​ទ្រង់​ទ្រាយ​នៃកិច្ច​ព្រម​ព្រៀងនេះបានហួសពីទ្រង់ទ្រាយនៃតំបន់ពា​ណិជ្ជកម្មសេរីប្រពៃ​ណី ដែល​តែង​តែផ្ដោត​ទៅលើ​ពាណិជ្ជកម្ម​ទំនិញ សេវាកម្ម វិនិយោគ​ សិទ្ធិកម្មសិទ្ធិបញ្ញា​ គោលនយោបាយ​ប្រកួត​ប្រជែង​និងពាណិជ្ជកម្ម​អេឡិច​ត្រូនិ​ក ជាដើម។ កិច្ចព្រម​ព្រៀង AfCFTA នៅតែភ្ជាប់ជាមួយគំនិតផ្ដួចផ្ដើមកម្រិត​ទ្វីប​ផ្សេងៗ រួមមាន​ការចល័ត​នៃរូបវ័ន្តបុគ្គល ពោ​លគឺពល​រដ្ឋអាហ្វ្រិក​អាចធ្វើ​ដំណើរ​ទៅគ្រប់​ទិសទី​នៃទ្វីបខ្លួន​ដោយមិន​ចាំបាច់​ទិដ្ឋាការ​ទេ ហើ​យមានសិទ្ធិក្លាយទៅជាពលរដ្ឋនៃប្រទេសអាហ្វ្រិកណាក៏ដោ​យ។ ក្រៅពីនោះ ពលរដ្ឋអា​ហ្វ្រិក ក៏មាន​សិទ្ធិបង្កើត​សហគ្រាសឬការជួលពលករនៅប្រទេសអាហ្វ្រិកណាមួយ។

​ទន្ទឹមនឹងនោះ AfCFTA នឹងជំរុញការអភិវឌ្ឍនៃសហគ្រាសខ្នាតតូចនិងមធ្យម ដែល​កំពុង​ស្រូបយ​កប​រិមាណ​ការងារ​ធ្វើចំនួន​៨០% ហើយបង្កើតឡើង GDP ចំនួន៥០%នៃទ្វីប​អាហ្វ្រិកផង​ដែរ។

​​ឆ្លៀតយកកាលានុវត្តភាពដើម្បីបោះជំហានទៅមុខ

​សក្ដានុភាពនៃកិច្ចព្រមព្រៀង AfCFTA ពិតជាធំធេងណាស់ ដោយ​ហេតុ​នេះ​ប្រទេស​សមាជិក​នានា​ចាំបាច់​ត្រូវ​យល់​ច្បាស់​អំពីកម្លាំងចលករស្នូលនៃកិច្ចព្រមព្រៀងនេះ ក៏ដូចជាវិធានការ​ល្អបំផុត​ដើម្បី​ឆ្លៀត​យក​កាលានុវត្តភាព​និងជំនះពុះពារលើការលំបាក។ នាប​ច្ចុប្បន្ន គម្លាត​ខាងប្រាក់​ចំណូល​រវាង​បណ្ដាប្រទេស​សមាជិក​កំពុងជា​ឧបសគ្គធំមួយចំពោះដំណើរការសមាហ​រណកម្មនៃទ្វីបអាហ្វ្រិក។ ​ប៉ុន្តែទោះ​ជាយ៉ាង​ណាក៏​ដោយ​ កិច្ច​ព្រមព្រៀង AfCFTA គឺជាឧបករណ៍ដើម្បីជំរុញកំ​ណើននៅទ្វីបខ្មៅ​ ហើយ​ធ្វើពិពិធកម្ម​បណ្ដាខឿន​សេដ្ឋកិច្ច​។ នេះជាកាលានុវត្តភាព​ធំមួយ​ដើម្បី​មិនត្រឹម​តែជំរុញ​កំណើន​និង​ការ​ធ្វើ​សមាហរ​ណកម្ម​នៃ​ទ្វីប​អាហ្វ្រិក​ប៉ុណ្ណោះទេ​ ថែមទាំងរួមចំណែកទៅក្នុងការអភិវឌ្ឍសេ​ដ្ឋកិច្ចសកលទៀ​តផង៕​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top