• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចពិភាក្សាតាមអនឡាញជាមួយក្រុមសមាជិកសភាគណបក្សចម្រុះក្នុងសភាអង់គ្លេស (APPG)


ទិដ្ឋភាពនៃកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូនេះ (រូបថត៖ TTXVN)
 

នារសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នៅទីស្នាក់ការនៃគណៈកម្មាធិការកិច្ចការបរទេស     មជ្ឈិមវៀតណាម បានប្រព្រឹត្តទៅកិច្ចសន្ទនាតាមប្រព័ន្ធវីដេអូជាលើកដំបូងរវាងបក្សកុម្មុយនិស្តវៀតណាម និងក្រុមសមាជិកសភាគណបក្សចម្រុះក្នុងសភាអង់គ្លេស  (APPG) ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតងក្រោយពីវិបត្តិ ជំងឺ Covid-19 "។

អញ្ជើញថ្លែងក្នុងពិធីបើកកិច្ចសន្ទនានេះ លោក Hoang Binh Quan ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈិមវៀតណាម បានអះអាងថា វៀតណាមបានផ្តោតការយកចិត្តទុកដាក់ និងមានបំណងចង់ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តជាមួយចក្រភពអង់គ្លេស ព្រមទាំងធានាលក្ខណៈទៀងទាត់និងបញ្ចៀសពីរាល់       បញ្ហារំខានណាមួយនៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ទាប់ពីចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប (EU)។

ប្រធានក្រុមសមាជិកសភាគណបក្សចម្រុះអង់គ្លេសនៅរដ្ឋសភាអង់គ្លេស លោក Wayne David មានបំណងចង់ឲ្យវៀតណាមបន្តរក្សាទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងបង្ករលក្ខណៈអំណោយផលសម្រាប់សហគមន៍ធុរកិច្ចអង់គ្លេស ដែលមកអនុវត្តគម្រោងសហប្រតិបត្តិការនិងវិនិយោគនៅវៀតណាម ដោយសម្តែងនូវការជឿជាក់លើសក្តានុពលអភិវឌ្ឍន៍ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងថាមពលបៃតងរវាងប្រទេសទាំងពីរផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top