• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចពិភាក្សាជាន់ខ្ពស់រវាងវៀតណាម និងកូរ៉េខាងត្បូង

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងត្បូង ថ្ងៃនេះ (ថ្ងៃទី ៥ ខែធ្នូ) នៅទីក្រុងសេអ៊ូល ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានជួប សន្ទនាចង្អៀត និងជួបសន្ទនាជាផ្លូវការជាមួយប្រធានា ធិបតីកូរ៉េខាងត្បូង លោក Yoon Seok -yeol។
  ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងប្រធានាធិបតីលោក Yoon Suk Yeol ក្នុងជំនួបពិភាក្សា (រូបថត៖ Vu Dung/VOV)  
  ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol ក្នុងជំនួបពិភាក្សា (រូបថត៖ Thong Nhat/TTXVN)  

ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរ និងសម្រេចបានការយោគយល់រួមសំខាន់ៗជាច្រើន លើទិសដៅនិងវិធានការជាក់ស្តែង ដើម្បីនាំទំនាក់ទំនងនយោបាយ និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខនៃប្រទេសទាំងពីរឡើងដល់កម្រិតមួយ សមស្របនឹងក្របខ័ណ្ឌសំខាន់នៃទំនាក់ទំនងថ្មី សមស្របទៅនឹងស្ថានភាពជាក់ស្តែងនៃតំបន់និងពិភពលោក; យល់ព្រមបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត   ជាមួយនឹងទម្រង់ចម្រុះ និងអាចបត់បែនបាន; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការទូត ការពារជាតិ និងសន្តិសុខ អនុវត្តឱ្យបានល្អនូវកិច្ចសហប្រតិបត្តិការ និងយន្តការសន្ទនាដែលមានស្រាប់ ជំរុញលទ្ធផលជាក់ស្តែងក្នុងកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ; បង្កើនការសម្របសម្រួលការទប់ស្កាត់ឧក្រិដ្ឋកម្ម ជាពិសេសឧក្រិដ្ឋកម្មឆ្លងដែន អង្គការភេរវករ និងសហការយ៉ាងជិតស្និទ្ធក្នុងការដោះស្រាយបញ្ហាសន្តិសុខមិនមែនប្រពៃណី។

ថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពពិភពលោក និងតំបន់។ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមជានិច្ចកាលគាំទ្រការរំសាយអាវុធនុយក្លេអ៊ែរ ជំរុញការសន្ទនា និងកិច្ចសហប្រតិបត្តិការលើឧបទ្វីបកូរ៉េ ហើយត្រៀមជាស្រេច រួមចំណែកក្នុងដំណើរការនេះ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើភាពចាំបាច់នៃការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត រក្សាបាននូវបរិយាកាសសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ផ្លូវច្បាប់ និងការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសនានា ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS ១៩៨២)។

នៅចុងបញ្ចប់នៃកិច្ចពិភាក្សា ប្រធានរដ្ឋ លោក Nguyen Xuan Phuc និងប្រធានាធិបតីលោក Yoon Seok-yeol បានចេញសេចក្តីថ្លែងការណ៍រួមរវាងវៀត ណាម និងកូរ៉េខាងត្បូង ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ សំដៅដឹកនាំកិច្ចសហប្រតិបត្តិការជឿទុកចិត្តយ៉ាងស៊ីជម្រៅរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក៏បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាច្រើនរវាងក្រសួង វិស័យ មូលដ្ឋាន និងធុរកិច្ចនៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ឈូងសមុទ្រ Ha Long និង Mu Cang Chai ស្ថិតក្នុងចំណោមគោលដៅចម្រុះពណ៌បំផុតរបស់ពិភពលោក

ឈូងសមុទ្រ Ha Long និង Mu Cang Chai ស្ថិតក្នុងចំណោមគោលដៅចម្រុះពណ៌បំផុតរបស់ពិភពលោក

Mu Cang Chai (ខេត្ត Yen Bai) ក្នុងរដូវស្រូវទុំ និងឈូងសមុទ្រ Ha Long (Quang Ninh) របស់វៀតណាម ត្រូវបានបោះឆ្នោតជ្រើសរើសជាគោលដៅទេសចរណ៍ចម្រុះពណ៌បំផុតនៅលើពិភពលោកក្នុងឆ្នាំ 2023 ដោយគេហទំព័រទេសចរណ៍ Condé Nast Traveler។

Top