• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ានលើកទី១៩

ក្នុងកិច្ចប្រជុំនេះ តំណាងមកពីឡាវក៏បានចែករំលែកអំពីអាទិភាពនៃឆ្នាំប្រធានអាស៊ានឆ្នាំ ២០២៤ លើវិស័យការងារផងដែរ។
រូបថត៖ baotintuc.vn

កិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ានលើកទី ១៩ (SLOM-19) បានប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ វិច្ឆិកា នៅហ្វីលីពីន ដោយមានការចូលរួមរបស់ប្រទេសជាសមាជិកអាស៊ានទាំងអស់។

អង្គប្រជុំបានពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីការងាររដ្ឋមន្ត្រីការងារអាស៊ាន ដំណាក់កាល ២០២១-២០២៥ លើវិស័យ៖ សុវត្ថិភាព អនាម័យការងារ អធិការកិច្ចការងារ ការគាំពារពលករចំណាកស្រុក ក្នុងនោះមានអ្នកនេសាទអន្តោប្រវេសន៍ ការគាំពារសង្គម ការលើកកម្ពស់ការងារបៃតងការដាក់បញ្ជូលយេនឌ័រក្នុងរាល់គោលនយោបាយពលកម្ម និងការងារ។

ការអនុវត្តគំនិតផ្តួចផ្តើមក្នុងសេចក្តីប្រកាសអាស៊ានដែលត្រូវបានអនុម័តក្នុងរយៈពេល ៥ ឆ្នាំកន្លងតៅក៏ត្រូវបានលើកយកមកពិភាក្សាផងដែរ។ ក្នុងកិច្ចប្រជុំនេះ តំណាងមកពីឡាវក៏បានចែករំលែកអំពីអាទិភាពនៃឆ្នាំប្រធានអាស៊ានឆ្នាំ ២០២៤ លើវិស័យការងារផងដែរ។ អាស៊ានក៏កំពុងពិចារណាលើលទ្ធភាពសហប្រតិបត្តិការជាមួយអង្គការពលកម្មអន្តរជាតិ (ILO) អង្គការអន្តរជាតិសម្រាប់ទេសន្តរប្រវេសន៍ (IOM) និងវិទ្យាស្ថានស្រាវជ្រាវការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់កូរ៉េខាងត្បូង (KRIVET)។ក្នុងក្របខ័ណ្ឌនៃ SLOM-19 ក៏ប្រព្រឹត្តិទៅកិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ាន+៣ លើកទី២១ (អាស៊ាន និងដៃគូសន្ទនាចំនួន៣ គឺ៖ ចិន ជប៉ុន និងកូរ៉េខាងត្បូង) លើកទី ២១ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ស្តង់ជាង ៣០០ ចូលរួមពិព័រណ៍ពាណិជ្ជកម្មនិងទេសចរណ៍អន្តរជាតិវៀតណាម-ចិន

ស្តង់ជាង ៣០០ ចូលរួមពិព័រណ៍ពាណិជ្ជកម្មនិងទេសចរណ៍អន្តរជាតិវៀតណាម-ចិន

ពិព័រណ៍ពាណិជ្ជកម្មនិងទេសចរណ៍អន្តរជាតិវៀតណាម-ចិនលើកទី ១៧ ឆ្នាំ ២០២៥ នឹងប្រព្រឹត្តទៅនៅខេត្តក្វាងនិញ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែធ្នូ ដោយមានស្តង់ជាង ៣០០ របស់បណ្ដាសហគ្រាសមកពីវៀតណាម និងចិន។

Top