• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំស្តីពីគណៈកម្មាធិការការពារជាតិនិងសន្តិសុខនៃរដ្ឋសភានៃប្រទេសចំនួន ៣ វៀតណាម - ឡាវ - កម្ពុជា


 ទិដ្ឋភាពនៃកិច្ចប្រជុំស្តីពីគណៈកម្មាធិការការពារជាតិនិងសន្តិសុខនៃរដ្ឋសភានៃប្រទេសចំនួន ៣ វៀតណាម - ឡាវ - កម្ពុជា (រូបថត៖ vov.vn) 
 

នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ​នៅ​រាជធានី​ភ្នំពេញ (ប្រទេសកម្ពុជា) បាន​ប្រព្រឹត្ត​ទៅកិច្ច​ប្រជុំ​ស្តី​ពី​គណៈ​កម្មាធិ​ការ​ការពារជាតិនិងសន្តិសុខ​នៃរដ្ឋ​សភាវៀតណាម  -ឡាវ -កម្ពុជាក្រោមប្រ​ធានបទ “តួនាទី និ​ងទំនួល​ខុស​ត្រូវក្នុង​ការត្រួត​ពិនិត្យ​និង​ឃ្លាំមើល​របស់​គណៈ​កម្មាធិ​ការការ​ពារ​ជាតិ​និង​សន្តិសុខ​នៃរដ្ឋសភា​ប្រទេស​ទាំង​បី​វៀត​ណាម  -ឡាវ -កម្ពុជា ក្នុងការកសាង សហប្រតិបត្តិ​ការនិងអភិវឌ្ឍន៍នៅតំបន់​ ព្រំដែន​ប្រកប​ដោយ​សន្តិភាព​មិត្តភាព”​។

នៅ​ក្នុងកិច្ចប្រជុំនេះ គណកម្មាធិការបានជូនដំណឹងអំពីស្ថានភាពសេដ្ឋកិច្ចសង្គមនៃប្រទេសនីមួយៗ ព្រម​ទាំង​វាយតម្លៃចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ការពារជាតិ - សន្តិ​សុខ​និង​កិច្ច​ការ​បរទេស​ក្នុង​រយៈពេលកន្លងមកផងដែរ។ តំណាងទាំងឡាយ​ក៏បាន​សង្កត់​ធ្ងន់​លើ​តួនាទី​និង​ការ​ទទួល​ខុស​ត្រូវ​របស់​គណៈ​កម្មាធិការក្នុងការឃ្លាំមើល ត្រួតពិនិត្យ និងជំរុញកិច្ចសហប្រតិ​បត្តិការ​ក៏ដូចជា​ការអភិវឌ្ឍ​តំបន់​ព្រំដែន​ប្រកប​ដោយ​សន្តិសុខនិងមិត្តភាព។ ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក Tran Ngoc Khanh អនុប្រធាន​គណៈកម្មាធិការ​ការពា​រជាតិនិងសន្តិសុខនៃរដ្ឋសភាវៀតណា​មបានអះអាងថា នេះគឺជាពេលវេលា​ដ៏ល្អសម្រាប់​យើង​ក្រឡេកមើលឡើង​វិញអំពី​ដំណើរកា​រ​នៃកិច្ចសហប្រតិបត្តិការ​ព្រមទាំងវាយ​តម្លៃលើ​សមិទ្ធិផល​ដែកសម្រេចបាន ក៏ដូចជាបញ្ហានានា​ដែលគប្បីបន្ត ពង្រឹងនិងពង្រីក​កិច្ចស​ហប្រ​តិបត្តិ​ការបន្ថែម​ទៀត​នាពេល​អនាគត ដើម្បីរួមគ្នា​ ចូលរួម​ចំណែក​ក្នុងការ​កសាង​ខ្សែព្រំដែន​មួយប្រកប​ដោយ​សន្តិភាព​និង​មិត្តភាព​ផង​ដែរ៕​
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ការទទួលមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង គឺជាការបាត់បង់ដ៏ធំធេងសម្រាប់វៀតណាម ក៏ដូចជាតំបន់

ការទទួលមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង គឺជាការបាត់បង់ដ៏ធំធេងសម្រាប់វៀតណាម ក៏ដូចជាតំបន់

នេះជាការវាយតម្លៃរបស់សម្តេច ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិនៃរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានវិទ្យុសំឡេងវៀត ណាម នាថ្ងៃទី ២០ កក្កដា។

Top