• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំលើកដំបូងរបស់គណៈប្រតិភូចរចាររដ្ឋាភិបាលស្តីពីបញ្ហាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក

នារសៀលថ្ងៃទី ១៤ មេសា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ប្រធានគណៈប្រតិភូចរចាររដ្ឋាភិបាល លោក Nguyen Hong Dien បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំលើកដំបូងរបស់គណៈប្រតិភូចរចាររដ្ឋាភិបាលស្តីពីបញ្ហាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។

នៅក្នុងកិច្ចប្រជុំ សមាជិកនៃគណៈប្រតិភូចរចាបានពិភាក្សាអំពីគោលដៅ និងផែនការអនុវត្តភារកិច្ច; ប្រគល់ភារកិច្ចឱ្យបណ្តាក្រសួង ផ្នែក សមាជិកគណៈប្រតិភូចរចា និងក្រុមការងារ; បទប្បញ្ញត្តិសុវត្ថិភាពព័ត៌មាននិងផែនការអនុវត្តនាប៉ុន្មានថ្ងៃខាងមុខ។

សម្រាប់វៀតណាម ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកមានគោលបំណងសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីប្រកបដោយស្ថិរភាព និរន្តរភាព និងផលប្រយោជន៍សុខដុមរុមនា ក្នុងស្មារតីធានាផលប្រយោជន៍ប្រទេសជាតិជាអតិបរមា និងផលប្រយោជន៍ចុះសម្រុង -ហានិភ័យចែករំលែក។

កិច្ចប្រជុំលើកដំបូងរបស់គណៈប្រតិភូចរចាររដ្ឋាភិបាលស្តីពីបញ្ហាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ រូបថត៖ moit.gov.vn

នាថ្ងៃដដែល រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ប្រធានគណៈប្រតិភូចរចាក៏បានផ្ញើកំណត់ទូតជាផ្លូវការទៅកាន់ប្រធានតំណាងពាណិជ្ជកម្ម (USTR) និងលេខាធិការរតនាគារអាមេរិក ដើម្បីជូនដំណឹងអំពីក្រុមចរចា និងកម្រិតបច្ចេកទេសរបស់វៀតណាម; ទន្ទឹមនឹងនោះ ស្នើរឲ្យសហរដ្ឋអាមេរិកបញ្ជាក់ព័ត៌មានអំពីក្រុមចរចារបស់សហរដ្ឋអាមេរិក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សកម្មភាពលេចធ្លោជាច្រើនក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ

សកម្មភាពលេចធ្លោជាច្រើនក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ

នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានសម្របសម្រួលជាមួយគណៈកម្មាធិ ការឃោសនានិងអប់រំមជ្ឈិម ក្រសួងការបរទេស និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ រៀបចំសន្និសីទសារព័ត៌មានស្តីពីសកម្មភាពផ្សព្វ ផ្សាយដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥- ៣០ មេសា ២០២៥)។

Top