• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំរវាងការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាមនិងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា

នាថ្ងៃទី ៦ ខែកុម្ភៈ តាមការអញ្ជើញរបស់ប្រធានគណបក្សប្រជាជនកម្ពុជា (CPP) សម្ដេចតេជោ ហ៊ុន សែន អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាម បានអញ្ជើញធ្វើជាសហប្រធានក្នុងកិច្ចប្រជុំជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅអំពីស្ថានភាពនៃបក្សនីមួយៗ និងប្រទេសនីមួយៗ បន្ទាប់ពីព្រឹត្តិការណ៍នយោបាយសំខាន់ៗ; បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងល្អប្រសើរនៃទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងបក្សទាំងពីរគឺជាមូលដ្ឋានគ្រឹះដែលតំរង់ទិសសម្រាប់ទំនាក់ទំនងវៀតណាម-កម្ពុជាទាំងមូល។ លោកអគ្គលេខាបក្ស តូ ឡឹម និងប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា កិច្ចប្រជុំរវាងបក្សទាំងពីរមានអត្ថន័យដ៏សំខាន់ ដែលបង្កើតមូលដ្ឋានគ្រឹះនយោបាយដ៏រឹងមាំ ដើម្បីតំរង់ទិសសម្រាប់ទំនាក់ទំនង និងដោះស្រាយបញ្ហាជាក់លាក់មួយចំនួនរវាងប្រទេសទាំងពីរផងដែរ។

ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងទំនុកចិត្តនយោបាយ ហើយសន្យាតភ្ជាប់សេដ្ឋកិច្ចទាំងពីរឱ្យកាន់តែជិតស្និទ្ធ ដោយខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឡើងដល់ ២០ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។ ភាគីទាំងពីរបន្តអះអាងនូវការគោរព និងការអនុវត្តយ៉ាងពេញលេញនូវសន្ធិសញ្ញាស្តីពីការកំណត់ ការខណ្ឌសីមាបោះបង្គោលព្រំដែនគោក និងកិច្ចព្រមព្រៀងព្រំដែនផ្សេងទៀតរវាងប្រទេសទាំងពីរ ព្រមទាំងបានឯកភាពលើការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងអនុតំបន់មេគង្គ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

វៀតណាមគឺជាដៃគូសំខាន់របស់ក្រិកនៅអាស៊ីអាគ្នេយ៍

កាលពីរសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Ho Quoc Dung បានទទួលជួបអនុប្រធានទីមួយនៃរដ្ឋសភាក្រិក លោក Ioannis Plakiotakis ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦។

Top