• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយដៃគូ

នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ប្រទេស កម្ពុជា រដ្ឋមន្ត្រីការបរទេស វៀតណាម លោក Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាម ចូលរួមកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន+១ និងអាស៊ាន+៣ (អាស៊ាន ជប៉ុន កូរ៉េខាងត្បូង និងចិន) ហើយជាសហអធិបតីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-កូរ៉េខាងត្បូង។
  បណ្ដារដ្ឋមន្រ្តីដែលអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន+៣។ (រូបថត៖ VOV)  

នៅបណ្ដាកិច្ចប្រជុំនេះ អាស៊ាន និងដៃគូនានា បានឯកភាពគ្នាថា កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាព គឺជាស្នូលនៃទំនាក់ទំនង។ តាមនោះ ភាគីទាំងអស់បានឯកភាពជំរុញ ខ្លាំងនូវកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការស្តារឡើងវិញគ្រប់ជ្រុងជ្រោយ និងប្រកប ដោយនិរន្តរភាព ក្រោយពីជំងឺរាតត្បាត។ បណ្ដាប្រទេសមានបំណងចង់បង្កើនកិច្ច សហប្រតិបត្តិការលើវិស័យផ្សេងទៀត ដូចជាការឆ្លើយតបនឹងការប្រែប្រួលអាកាស ធាតុ ការការពារបរិស្ថាន ការអភិរក្សជីវចម្រុះ ការប្រើប្រាស់មហាសមុទ្រនិងធនធាន សមុទ្រប្រកបដោយនិរន្តរភាព។ ពិភាក្សាអំពីស្ថានភាពអន្តរជាតិ និងតំបន់ ភាគីនានា បានសម្តែងការព្រួយបារម្ភចំពោះភាពស្មុគស្មាញ និងភាពតានតឹងដែលកំពុងកើតមាន នៅក្នុងតំបន់។ បណ្តាប្រទេសអាស៊ានក៏បានបញ្ជាក់ពីការគាំទ្រចំពោះគោល នយោបាយ "ចិនតែមួយ" ព្រមទាំង សង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រកាន់ខ្ជាប់នូវ គោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហ ប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ផងដែរ។

ពាក់ព័ន្ធដល់បញ្ហាសមុទ្រខាងកើត អាស៊ានបានអំពាវនាវឲ្យភាគីទាំងអស់គួរតែ អត់ធ្មត់ ជៀសវាងធ្វើឲ្យស្ថានការណ៍ស្មុគស្មាញ និងដោះស្រាយជម្លោះដោយឈរលើ មូលដ្ឋានច្បាប់អន្តរជាតិ។ អាស៊ានក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសន្ទនាក្នុង បញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន បញ្ចប់ប្រកប​ដោយជោគជ័យ​នូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន​

នៅរសៀលថ្ងៃទី១៥ ខែតុលា (ម៉ោងក្នុងស្រុក) លោកប្រធានរដ្ឋសភា ជិន ថាញ់​មិន និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុងស៊ីអាន ខេត្តសានស៊ី (ចិន​) វិល​ត្រឡប់មកវៀតណាមវិញ បញ្ចប់ប្រកប​ដោយជោគជ័យនូវ​ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសចិន និងធ្វើជាសហ​អធិបតីនៃ​សម័យប្រជុំលើកទី២ នៃគណៈកម្មាធិការសហប្រតិបត្តិការរវាងរដ្ឋសភា វៀតណាម និងសភាតំណាង​ប្រជាជនទូទាំង​ប្រទែស​ចិន តាមការអញ្ជើញរបស់លោក Zhao Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភា​តំណាង​ប្រជាជនទូទាំងប្រទេស​ចិន​។

Top