• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់វេទិកាតំបន់អាស៊ាន

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ (SOM) នៃវេទិកាតំបន់អាស៊ាន (ARF) បានប្រព្រឹត្តទៅ កាលពីថ្ងៃទី ១៤ មិថុនា នៅប្រទេសឥណ្ឌូនេស៊ី។
លោកឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM អាស៊ាន វៀតណាម។ (រូបថត៖ ក្រសួងការបរទេស)

ពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ តំណាងប្រទេសនានាបានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់នៃចំណុចក្តៅគគុក ដូចជាជម្លោះរុស្ស៊ី-អ៊ុយក្រែន ឧបទ្វីបកូរ៉េ និងមីយ៉ាន់ម៉ា... ចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់។ បណ្តាប្រទេសបានអំពាវនាវឱ្យភាគីពាក់ព័ន្ធមានការអត់ធ្មត់ កាត់បន្ថយភាពតានតឹង បង្កើនកិច្ចសន្ទនា កសាងទំនុកចិត្ត ដោះស្រាយបញ្ហាដោយ សន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត ប្រទេស ជាច្រើនបានសម្តែងការព្រួយបារម្ភចំពោះការវិវឌ្ឍន៍ដ៏ស្មុគស្មាញដែលកំពុងកើតមាននៅក្នុងតំបន់សមុទ្រយុទ្ធសាស្ត្រនេះ; គាំទ្រជំហរគោលការណ៍រួមរបស់អាស៊ានស្ដីពី សមុទ្រខាងកើត; រំលេចនូវការគោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហ ប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS ១៩៨២); ខិតខំកសាងក្រមប្រតិបត្តិនៅសមុទ្រ ខាងកើត (COC) ឲ្យមានប្រសិទ្ធភាព ខ្លឹមសារជាក់ស្ដែង និងស្របតាមច្បាប់អន្តរជាតិ។

ថ្លែងមតិនៅកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Vu Ho ប្រធានស្តីទី SOM អាស៊ាន វៀតណាមបានស្នើឲ្យប្រទេសដៃគូនានាគោរពមជ្ឈភាពរបស់អាស៊ាន ក៏ដូចជាតម្លៃ និងគោលការណ៍ប្រតិបត្តិការរបស់វេទិកា។ ស្តីពីបញ្ហាអន្តរជាតិ និងតំបន់ ប្រធានស្តីទី SOM លោក Vu Ho បានស្នើឲ្យភាគីចូលរួម ARF ដោះស្រាយភាពខុសគ្នាដោយសម ហេតុផល ដើម្បីជំរុញវិធីអភិក្រមទូទៅ និងគ្រប់ជ្រុងជ្រោយ ដើម្បីឆ្លើយតបប្រកប ដោយប្រសិទ្ធភាពចំពោះបញ្ហាប្រឈមខាងលើ។ ទាក់ទិននឹងសមុទ្រខាងកើត លោក ឯកអគ្គរដ្ឋទូតបានចែករំលែកការព្រួយបារម្ភអំពីការវិវឌ្ឍដ៏ស្មុគស្មាញនៅតំបន់សមុទ្រ នេះ ហើយរំលេចនូវជំហរជាគោលការណ៍របស់អាស៊ាន ព្រមទាំងស្នើឲ្យ ដៃគូនានានៅ ពេលធ្វើប្រតិបត្តិការនៅសមុទ្រខាងកើតគួរតែគោរពគោលការណ៍ទាំងនេះ ជាពិសេស ការគោរពច្បាប់អន្តរជាតិជាគោល និង UNCLOS ១៩៨២ រួមគ្នាកសាងសមុទ្រខាង កើតទៅជាសមុទ្រនៃសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

នារសៀលម្សិលមិញ (ថ្ងៃទី ២១ ខែកញ្ញា តាមម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម បានទទួលជួបលោក Thomas R. Hardy នាយកស្តីទី ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍សហរដ្ឋអាមេរិក (USTDA)។

Top