• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំពិគ្រោះយោបល់រួមអាស៊ាន

 នាព្រឹកថ្ងៃទី៦ ខែមិនា ឆ្នាំ២០២០ កិច្ចប្រជុំពិគ្រោះយោបល់រួមអាស៊ាន (JCM) បាន​ប្រារព្ធ​ធ្វើ​ឡើង​ដោយ​មាន​ការ​ចូល​រួម​ពីមន្រ្តីសំខាន់ៗនៃសសរស្តម្ភ សហគមន៍អាស៊ានប្រ ធានបេសកកម្ម​អចិន្ត្រៃយ៍​នៃ​បណ្តា​ប្រទេស​អាស៊ាន​និង​លេខាធិ​ការដ្ឋានអាស៊ាន។ អនុរដ្ឋមន្រ្តីក្រសួងការបរទេស និងជាប្រធាន SOM អាស៊ានវៀតណាម លោក Nguyen Quoc​ Dung អញ្ជើញដឹកនាំកិច្ចប្រជុំនេះ។ 
 
តាងនាម​ប្រធានអាស៊ាន ២០២០ អនុរដ្ឋមន្ត្រីការបរទេស លោក Nguyen Quoc Dung បានជម្រាប ជូន នូវ​គម្រោង​កម្ម​វិធីសកម្មភាពរបស់កិច្ចប្រជុំកំពូលអាស៊ានលើក ទី៣៦ ក្នុងនោះមានកិច្ចប្រជុំ​ពិសេស​របស់​មេដឹក​នាំ​អាស៊ាន​ ស្តីពីសមភាព យេនឌ័រនិងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ក៏ដូចជា ធ្វើឱ្យប្រសើរឡើង នូវគុណភាព​នៃ​កិច្ច​សន្ទនា​រវាង​ថ្នាក់ដឹកនាំមហាសន្និបាតអាស៊ាន (AIPA) ។ ក្នុង​ឱកាស​នេះ​លោក​អនុរដ្ឋ​មន្ត្រីបាន​ផ្តល់ព័ត៌មា​នលម្អិត ​អំពីកាលវិភាគ​នៃការអនុវត្ត​ក៏ដូចជា​លទ្ធផល​រំពឹង​ទុកដែល​ទទួល​បានពីគំនិត​ផ្តួចផ្តើម​របស់វៀត​ណាមក្នុង​ឆ្នាំ ២០២០។ លោកអនុរដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់នូវសារៈ​សំខាន់នៃ​ការបង្កើន​ការសម្រប​សម្រួល​រវាង​សសរស្តម្ភ​ទាំង ៣ នៃសហគមន៍ និងវិធីសាស្រ្តអភិក្រម គ្របដណ្តប់លើការអនុវត្តការ​រាល់កិច្ច​សន្យាក៏ដូច​ជាផែនការ​សហប្រតិបត្តិ​ការអាស៊ានក្នុងការកសាងសហគមន៍​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ឡាវប្រកាសរៀបចំការកាន់ទុក្ខជាតិរំលឹកវិញ្ញាណក្ខ័ន្ធអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong

ឡាវប្រកាសរៀបចំការកាន់ទុក្ខជាតិរំលឹកវិញ្ញាណក្ខ័ន្ធអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong

នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីឡាវបានចេញសេចក្ដី ប្រកាសអំពីការរៀបចំពិធីកាន់ទុក្ខថ្នាក់ជាតិចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែកក្កដា ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong។

Top