• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំពិគ្រោះយោបល់តាមរយៈប្រព័ន្ធវីដេអូ ស្ដីពី​​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចរវាងអាស៊ាន និងហុងកុង (ចិន)

នាព្រឹកថ្ងៃទី ២៨ សីហា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Tran Tuan Anh និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងអភិវឌ្ឍន៍សេដ្ឋកិច្ចហុងកុង នៃប្រទេសចិន លោក Edward Yau Tang-wah បានធ្វើជាសហប្រធានកិច្ចសន្ទនាសេដ្ឋកិច្ចអាស៊ាន - ហុងកុង នៃប្រទេសចិន។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ hanoimoi.com.vn)


នេះគឺជាសកម្មភាពមួយនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានលើកទី ៥២ និងកិច្ចប្រជុំពាក់ព័ន្ធនានា (AEM-52) ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងហាណូយ។ នៅក្នុងកិច្ចសន្ទនានេះ ក្រុមរដ្ឋមន្រ្តីនៃភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការសម្របសម្រួលការរួមដៃគ្នានិងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងតំបន់ក៏ដូចជានៅលើពិភពលោក សំ ដៅប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ ក្រុមរដ្ឋមន្រ្តីអាស៊ានបានទទួលស្គាល់និងស្វាគមន៍ចំពោះការចូលរួមវិភាគទានជាទឹកប្រាក់ចំនួន ២៥ លានដុល្លារហុងកុងក្នុងរយៈពេល ៥ ឆ្នាំគិតចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០២០ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - បច្ចេកទេសសម្រាប់បណ្តាប្រទេសអាស៊ានផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top