• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានបានចេញសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន

នាថ្ងៃទី ២៤ ខែមេសា ក្នុងពិធីបិទបញ្ចប់កិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ាននៅទីក្រុងហ្សាការតា អាស៊ានបានចេញសេចក្តីថ្លែងការណ៍របស់ប្រធាន។ ក្នុងនោះបានលើកឡើងពីកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំអាស៊ានស្តីពីការជំរុញការកសាងសហគមន៍ បង្កើនកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងការស្តារឡើងវិញ ពង្រីកនិងធ្វើឲ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងរវាងអាស៊ាននិងដៃគូ។
 

រូបថតឧទាហរណ៍ (ប្រភព៖ VNA)


សេចក្តីថ្លែងការណ៍នេះក៏បានបង្ហាញពីទស្សនៈរបស់ថ្នាក់ដឹកនាំអាស៊ានលើបញ្ហាអន្តរជាតិនិងក្នុងតំបន់ ដែលក្នុងនោះមាន ៥ ចំណុចដែលអាស៊ានបានឯកភាពគ្នាលើបញ្ហាមីយ៉ាន់ម៉ា រួមមានទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ឲ្យដល់កម្រិតខ្ពស់បំផុត; ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន; ទី៣៖ ចាត់តាំងប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដើម្បីសម្របសម្រួលដំណើរការកិច្ចសន្ទនា; ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌សម្រាប់ប្រជាជនមីយ៉ាន់ម៉ា; ទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បើកសម័យប្រជុំលើកទី៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បើកសម័យប្រជុំលើកទី៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

សម័យប្រជុំលើកទី៦ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកនៅរសៀលថ្ងៃទី៣ ខែកញ្ញា នៅសាលប្រជុំតឹនត្រាវ អគាររដ្ឋសភា (ហាណូយ)។ យោងតាមផែនការ សម័យប្រជុំនេះនឹងត្រូវធ្វើឡើងជាពីរដំណាក់កាល។ ដំណាក់កាលទី១ នឹងប្រព្រឹត្តទៅក្នុងរយៈពេលមួយថ្ងៃ (រសៀលថ្ងៃទី៣ ខែកញ្ញា និងព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦)។ ដំណាក់កាលទី២ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៤ថ្ងៃកន្លះ (ចាប់ពីថ្ងៃទី ២១ ខែកញ្ញា ដល់ព្រឹកថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៦)។

Top