• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំតាមវីដេអូរវាងអគ្គលេខាធិការទាំងពីរនៃគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបតិ្តការទ្វេភាគីរវាងវៀតណាម-ចិន

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាអំពីវិធានការជាក់ស្ដែងជាច្រើនដូចជា៖ បន្តរក្សាការជួបប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកគ្រប់ ជាន់ថ្នាក់តាមរូបភាពដ៏សម្បូរបែប ហើយពង្រីកតួនាទីរបស់គណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបតិ្តការទ្វេភាគីនៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក៏ដូចជារវាងបណ្ដាផ្នែក តំបន់ និងវិស័យខុសៗគ្នាផង ដែរ។

អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Le Hoai Trung (រូបថត៖ ក្រសួងការបរទេស)


នាថ្ងៃទី២៩ ឧសភា អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Le Hoai Trung អគ្គលេខាធិការនៃភាគីវៀតណាមនៅក្នុងគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបតិ្តការទ្វេភាគីវៀតណាម-ចិនបានអញ្ជើញចូលរួមកិច្ចប្រជុំ តាមវីដេអូជាមួយអនុរដ្ឋមន្រ្តីការបរទេសចិនលោក Luo Zhaohui អគ្គលេខាធិការ នៃភាគីចិននៅក្នុងគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបតិ្តការទ្វេភាគីចិន-វៀតណាម។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាអំពីវិធានការជាក់ស្ដែងជាច្រើនដូចជា៖ បន្តរក្សាការជួបប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកគ្រប់ ជាន់ថ្នាក់តាមរូបភាពដ៏សម្បូរបែប ហើយពង្រីកតួនាទីរបស់គណៈកម្មាធិការ ដឹកនាំកិច្ចសហប្រតិបតិ្តការទ្វេភាគីនៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក៏ដូចជារវាងបណ្ដាផ្នែក តំបន់ និងវិស័យខុសៗគ្នាផងដែរ។

លោកអនុរដ្ឋមន្រ្តី Le Hoai Trung ក៏បានលើកឡើងនូវការព្រួយបារម្ភរបស់វៀតណាមចំពោះការវិវត្តន៍ដ៏ស្មុគស្មាញ នាពេលថ្មីៗនេះនៅសមុទ្រខាងកើត ព្រមទាំងលើកមតិស្ដីពីសិទ្ធិផលប្រយោជន៍ដ៏ស្របច្បាប់របស់វៀតណាមដែលត្រូវបានកំណត់តាមច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការ សហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២ ផងដែរ។ ដោយឈរលើមូលដ្ឋាននោះ លោកអនុរដ្ឋមន្រ្តីបានស្នើឲ្យភាគីទាំងពីរជំរុញកិច្ច សហប្រតិបតិ្តការ ហើយដោះស្រាយការខ្វែងគំនិតតាមស្មារតីគោរពសិទ្ធិនិងផលប្រយោជន៍ដ៏ស្របច្បាប់របស់គ្នាទៅវិញទៅមក ក៏ដូចជាគោរពកិច្ចព្រមព្រៀង ការយោគយល់រួមរវាងភាគីទាំងពីរនិងច្បាប់អន្តរជាតិផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

នេះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រ ដោយបណ្ឌិត្យសភានយោបាយជាតិហូជីមិញ សហការជាមួយគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម និងបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម រៀបចំឡើងនាព្រឹកថ្ងៃទី ២៣ ខែមិថុនា នៅទីក្រុងហាណូយ។

Top