• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំជុំទី ១ របស់ក្រុមការងារចម្រុះស្តីពីច្រកទ្វារព្រំដែនគោកវៀតណាម - កម្ពុជា


 អនុរដ្ឋមន្រ្តីក្រសួងការបរទេសនិងជាប្រធានគណៈកម្មាធិការព្រំដែនជាតិវៀតណាម លោក Le Hoai Trung និងរដ្ឋលេខាធិការក្រសួងមហាផ្ទៃកម្ពុជា លោក សុខផល (រូបថត៖ baoquocte.vn)
 

នាថ្ងៃទី៩ ​ខែមករា ឆ្នាំ២០២០ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកិច្ចប្រជុំជុំទី ១ ស្តីពីច្រកទ្វារព្រំ​ដែន​គោក​វៀត​ណាម​ - កម្ពុជា។ អញ្ជើញចូល​រូមកិច្ច​ប្រជុំនេះ​មាន​វត្តមាន​របស់​អនុរដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​និង​ជា​ប្រធាន​គណៈ​កម្មាធិការព្រំដែនជាតិវៀតណាម លោក ​Le Hoai Trung និងរដ្ឋលេខាធិការក្រសួង​មហាផ្ទៃកម្ពុជា លោក​សុខផល។
 
ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរ​បាន​វាយតម្លៃចំពោះ​ស្ថានភាព​នៃប្រតិបត្តិ​ការ​ក្នុង​ប្រព័ន្ធ​ច្រកទ្វារ​ព្រំដែន​គោក​វៀត​ណាម​ - កម្ពុជា ហើយបានឯកភាពគ្នាថាប្រព័ន្ធច្រកទ្វារព្រំដែនកាន់តែអភិវឌ្ឍន៍បានល្អ ដោយរួម​ចំណែក​ក្នុង​​ការជម្រុញ​សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម សេវាកម្ម និងវិនិយោ​គរបស់បណ្តាខេត្តជាប់ព្រំ​ដែន ព្រមទាំង​លើក​កំពស់​នូវជីវភាពរស់នៅរបស់ប្រជាជន​ នៅតាមតំបន់ព្រំដែនផងដែរ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរ​ចាំបាច់​ត្រូវ​បន្តសុក្រឹ​ត្យនូវ​ច្រកទ្វារ​ព្រំដែន​ដើម្បីឆ្លើយ​តប​នឹង​តម្រូវ​ការនៃការ​ធ្វើកំណើរ​របស់​ប្រជា​ជន​ ការជួញ​ដូរ​ទំនិញ​និងមធ្យោបាយដឹកជញ្ជូន ដែលកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ តាម​រយៈច្រក​ទ្វារព្រំ​ដែន​នៃប្រទេស​ទាំងពីរផងដែរ។
 
ដើម្បីបង្ក​លក្ខណៈងាយស្រួលក្នុងកិច្ចសហការអនុវត្តការងារព្រំដែនក្នុងស្ថានភាពថ្មី ភាគីទាំងពីរ​បានឯក​ភាព​គ្នាធ្វើសេចក្តីរាយ​ការណ៍ដាក់ជូនរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីអនុញ្ញាតិអោយមាន​ការសម្រប​សម្រួលគ្នា​កសាងសេចក្តី​ព្រាងនៃ“ កិច្ចព្រមព្រៀងស្តីពីច្រកទ្វារព្រំដែន និងនីតិវីធីក្នុង​ការគ្រប់​គ្រង​ច្រក​ទ្វារព្រំដែន​គោករ​វាង​វៀតណាម និងកម្ពុជា” ផងដែរ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top