• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំកំពូល G២០​ បានអនុម័តសេចក្តីថ្លែងការណ៍​រួមទីក្រុង​ New Delhi

មេដឹកនាំនៃក្រុមសេដ្ឋកិច្ចអភិវឌ្ឍន៍ឈានមុខគេ (G២០) កាលពីថ្ងៃទី ៩ ខែកញ្ញា បានអនុម័តលើសេចក្តីថ្លែងការរួមទីក្រុង New Delhi នៅថ្ងៃធ្វើការដំបូងនៃកិច្ចប្រជុំកំពូលដែលបានប្រព្រឹត្តទៅនៅរដ្ឋធានីរបស់ឥណ្ឌា។
ពិធីបើកសម្ពោធសម្ព័ន្ធជីវឥន្ធនៈសកល នៅរសៀលថ្ងៃទី៩ ខែកញ្ញា។ រូបថត៖ ANI

ចំណុចគួរឱ្យកត់សម្គាល់បំផុតនៃសេចក្តីថ្លែងការនេះគឺ កថាខណ្ឌទាំង ៨៣ នៃឯកសារនេះត្រូវបានអនុម័តជាឯកច្ឆ័ន្ទដោយមានការយល់ព្រមពីសមាជិកទាំង ២១។ លើសពីនេះ សេចក្តីថ្លែងការណ៍ក៏ត្រូវបានគេចាត់ទុកថា មានមហិច្ឆិតាបំផុតជាមួយនឹងលទ្ធផលចំនួន ១១២ រួមទាំងលទ្ធផល និងឯកសារភ្ជាប់តាម ដែលច្រើនជាងទ្វេដងកន្លះបើធៀបនឹងកិច្ចប្រជុំកំពូលមុនៗ។

ការចេញសេចក្តីថ្លែងការណ៍រួមគឺជាជ័យជម្នះដ៏ធំមួយសម្រាប់ប្រទេសឥណ្ឌា ដែលជាប្រធាន G២០ ឆ្នាំនេះ។ សេចក្តីថ្លែងការណ៍រួមបានសង្កត់ធ្ងន់ថា៖ តបតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ប្រទេសទាំងអស់ត្រូវជៀសវាងការគំរាមកំហែងឬការប្រើប្រាស់កម្លាំងដើម្បីដណ្ដើមដែនដី ប្រឆាំងនឹងបូរណភាពទឹកដី និងអធិបតេយ្យភាព ឬឯករាជ្យភាពនយោបាយរបស់ប្រទេសណាមួយ។ មេដឹកនាំ G២០ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា “ការប្រើប្រាស់ឬការគំរាមកំហែងប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺមិនអាចទទួលយកបានឡើយ”។

សេចក្តីថ្លែងការណ៍រួមបានឲ្យដឹងថា ក្រុម G២០ ប្តេជ្ញាពង្រឹង និងកែទម្រង់ធនាគារអភិវឌ្ឍន៍ពហុភាគី ទទួលយកសំណើសម្រាប់បទប្បញ្ញត្តិដ៏តឹងរ៉ឹងលើរូបិយប័ណ្ណគ្រីបតូ និងបានអំពាវនាវឱ្យពន្លឿនកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកាត់បន្ថយថាមពលធ្យូងថ្មផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

វៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ៖ សញ្ញាសម្គាល់ថ្មីក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្ត

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានឲ្យដឹងថា នេះជាលើកទីមួយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះនៃពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិ ដែលជាសញ្ញាសម្គាល់ថ្មីមួយក្នុងការធ្វើសមាហរណកម្មអន្តរជាតិផ្នែកគតិយុត្តនិយាយដោយឡែក និងកិច្ចការបរទេសពហុភាគីរបស់វៀតណាមនិយាយរួម។

Top