• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំកំពូលអាស៊ាន ៣៧៖ ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូ

នាព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ ២០២០ នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ប្រធានអាស៊ាន ២០២០ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន - អង្គការសហប្រជាជាតិលើកទី ១១ តាមប្រព័ន្ធវីដេអូ (រូបថត៖ TTXVN)

នៅថ្ងៃទី ១៥ ខែវិច្ឆិកា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា បានចូលដល់ថ្ងៃធ្វើការចុងក្រោយ ដោយមានកិច្ចប្រជុំកំពូលអាស៊ាន - អង្គការសហប្រជាជាតិលើកទី១១ និងកិច្ចប្រជុំកំពូលស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)លើកទី ៤។ នៅថ្ងៃដដែល នាពេលរសៀលបានប្រារព្ធពិធីបិទនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងការផ្ទេរដំណែងប្រធានអាស៊ានទៅប្រទេសព្រុយណេព្រមទាំងសន្និសីទសារព័ត៌មានអន្តរជាតិទៀតផង។

នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន - អង្គការសហប្រជាជាតិលើកទី ១១ ថ្នាក់ដឹកនាំបានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់របស់អង្គការសហប្រជាជាតិនិងអាស៊ានក្នុងការសហការដោះស្រាយបញ្ហាប្រឈមនានានៅលើពិភពលោក។ នៅក្នុងបរិបទដែលពិភាពលោកមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនិងស្មុគស្មាញ រួមទាំងមានការព្រួយបារម្ភអំពីសន្តិសុខមិនមែនប្រពៃណី ការវាយប្រហារតាមអ៊ិនធឺរណែត ការរីករាលដាលជំងឺរាតត្បាត ការប្រែប្រួលអាកាសធាតុនិងស្ថានភាពនៅសមុទ្រខាងកើតនោះ ភាគីទាំងពីរបានសង្កត់ធ្ងន់ទៅលើភាពចំាបាច់នៃកិច្ច សហប្រតិបត្តិការ ដើម្បីឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុនិងគ្រោះមហន្តរាយធម្មជាតិ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្ម ការអភិវឌ្ឍប្រកបដោយចីរភាព ការទប់ទល់នឹងការកើនឡើងកម្ពស់ទឹកសមុទ្រ ការបំពុលនិងកាកសំណល់ប្លាស្ទិក ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការអាស៊ានជាមួយអង្គការអប់រំវិទ្យាសាស្ត្រនិងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ទៀតផង។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់លើសារៈ សំខាន់និងតួនាទីជាម្ឈភាពរបស់អាស៊ានក្នុងរចនាសម្ព័ន្ធតំបន់និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលអាស៊ានសម្រេចបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ លោកអគ្គលេខាធិការបានបញ្ជាក់ថា អង្គការសហប្រជាជាតិបានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រអាស៊ាននិងចង់ឲ្យអាស៊ានបន្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ចំណែកឯកិច្ចប្រជុំកំពូលភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសសមាជិកអាស៊ានទាំង ១០ និងដៃគូ ៦ នៃប្លុកគឺ ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និងនូវែលសេឡង់។ បន្ទាប់ពីការចរចារកាលពីថ្ងៃទី ៤ ខែវិច្ឆិកាឆ្នាំ ២០១៩ ឥណ្ឌាបានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ ដោយសារតែមានចំណុចជាច្រើនមិនទាន់បានដោះស្រាយ។

សូមគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធត្រូវបានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ ចាប់ពីថ្ងៃទី ១២-១៥ ខែវិច្ឆិកាឆ្នាំ ២០២០។ នេះជាសកម្មភាពចុងក្រោយនៃឆ្នាំប្រធានអាស៊ាននិងជាសកម្មភាពសំខាន់បំផុតមួយរបស់ប្រធានអាស៊ាន ២០២០។ ហើយនេះក៏ជាឱកាសសំខាន់សម្រាប់វៀតណាមនិងបណ្តាប្រទេសសមាជិកអាស៊ាន នាំចេញសម្រេចចិត្តសំខាន់ៗ និងសេចក្តីណែនាំស្តីពីកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងអាស៊ានជាមួយដៃគូអាស៊ាន ក៏ដូចជាគោលនយោបាយរបស់អាស៊ានចំពោះបញ្ហាតំបន់និងអន្តរជាតិដែលជះឥទ្ធិពលដល់តំបន់ក្នុងពេលខាងមុខនេះ រួមទាំងលើកកម្ពស់ភាពម្ចាស់ការរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់និងអន្តរជាតិនាពេលបច្ចុប្បន្ន ក្នុងនោះមានទាំងការរីករាលដាលនៃជំងឹរាតត្បាតកូវីដ ១៩ ទៀតផង។ នេះក៏ជាសកម្មភាពមានអត្ថន័យពិសេសមួយ ដែលបិទបញ្ចាប់អាណត្តិជាប្រធានអាស៊ាន ២០២០៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top