• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំកំពូលអាស៊ាន ៣៥៖ សហរដ្ឋអាមេរិករិះគន់ប្រទេសចិនចំពោះការរារាំង ប្រទេសនានាក្នុងការទាក់ទងនឹងធនធានប្រេងឧស្ម័ននៅសមុទ្រខាងកើត


 ទីប្រឹក្សាសន្តិសុខជាតិ និងបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក  Robert O’ Brien (TTXVN)
 

នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ទីប្រឹក្សាសន្តិសុខជាតិ និងបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក  ​Robert O’ Brien បានរិះគន់ថាប្រទេសចិនកំពុង គំរាមកំហែង​និងរារាំង​ដល់​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ស្តីពីការ​ធ្វើសកម្មភាព​ស្រប​ច្បាប់​ក្នុង​ការ​ធ្វើអាជីវកម្ម​ធនធាន​ប្រេង​ឧស្ម័ន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នៅ​សមុទ្រ​ខាង​កើត។

ថ្លែង​​នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន - អាមេរិកលើកទី ៧ នៅទីក្រុងបាងកកប្រទេសថៃ លោក Robert O’ Brien  បានលើកច្បាស់ថា ប្រទេស​ចិនបាន​ស្វែងរក​វិធីនានា​ដើម្បីរារាំង​បណ្តាប្រទេស​ជាសមា​ជិក​អាស៊ាន​ធ្វើអាជីវ​កម្ម​ធនធាននៅលើសមុទ្រ និងការទាក់ទងនឹងធនធានប្រេងឧស្ម័ន​បម្រុងនៅ​សមុទ្រខាង​កើតដោយ​មាន​ទឹកប្រាក់ចំនួន ២,៥០០ ពាន់លា​នដុល្លារ​អាមេរិក៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

 

បេតិកភណ្ឌឯកសាររបស់វៀតណាមបន្តបង្កើតសញ្ញាសម្គាល់លើឆាកអន្តរជាតិ

បេតិកភណ្ឌឯកសាររបស់វៀតណាមបន្តបង្កើតសញ្ញាសម្គាល់លើឆាកអន្តរជាតិ

នៅក្នុងសម័យប្រជុំលើកទី១១ នៃគណៈកម្មាធិការកម្មវិធី ចងចាំពិភពលោក ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់អង្គការយូណេស្កូ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែវិច្ឆិកា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ឯកសារចំនួនពីរ រួមមាន «សិលាចារឹកនៅតំបន់ Pho Hien» នៃខេត្តហ៊ឹងអៀន និង «សិលាចារឹកលើភ្នំ Non Nuoc» នៃខេត្តនិញបិញ ត្រូវបានចុះបញ្ជី​ជា​បេតិកភណ្ឌឯកសារតំបន់អាស៊ី-ប៉ាស៊ីហ្វិកជាផ្លូវការ។

Top