• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំកំពូលអាស៊ាន ៣៥៖ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន ៣៥


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ៣៥ 
 

នារសៀល​ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងបាងកក (នៃប្រទេសថៃ) នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានដឹកនាំ​គណៈប្រតិភូវៀតណាម អញ្ជើញចូលរួម​សម័យ​ប្រជុំពេញ​អង្គ​នៃកិច្ច​ប្រជុំកំពូល​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា។ នា​យករដ្ឋមន្រ្តី​ថៃ លោក Pr​ayut Chan-o-cha ប្រធានអាស៊ានឆ្នាំ ២០១​៩ អញ្ជើញដឹកនាំកិច្ចប្រ​ជុំ។  ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះនៅមាន​វត្តមាន​មេដឹកនាំប្រទេសជាសមាជិកអាស៊ា​នជាច្រើន​រូបទៀតផង។

ក្នុង​​កិច្ចប្រជុំពេញអង្គនេះដែរ មេដឹកនាំទាំងអស់ បានពិនិត្យឡើងវិញ នូវលទ្ធផល​នៃការ​អនុវត្ត​អាទិភាព​ក្រោម​ប្រធាន​បទ “ជំរុញភាពជាដៃគូដើម្បីចីរភាព”។ មេដឹកនាំអាស៊ានបានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាព​ដែលទទួល​បានក្នុងការកសាង សហគមន៍អាស៊ាន ព្រមទាំងបានសង្កត់ធ្ងន់ថា អាស៊ានត្រូវរក្សា​នូវ​តួនាទី​និង​អត្ថ​​ន័យ​ជាកម្លាំងស្នូលក្នុងការជំរុញសន្តិភាព ស្ថិរភាព កិច្ចពិភាក្សានិងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់។ លើសពី​នេះទៅទៀត អង្គប្រជុំបានយល់ព្រមបន្តពង្រីកនិងធ្វើឱ្យស៊ីជម្រៅថែមទៀត នូវទំនាក់ទំនង​រវាង​អាស៊ាន​និង​ដៃគូខាងក្រៅក៏ដូចជា ជំរុញអោយអាស៊ានអភិវ​ឌ្ឍន៍ប្រកបដោយ​ចីរភាព ស្របតាម​គោលដៅនៃ​របៀបវារៈ​របស់​អង្គការសហប្រជាជាតិឆ្នាំ ២០៣០ ស្តីពី ​គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
​ 
លោកនាយក​រដ្ឋមន្រ្តី បានស្នើឲ្យបណ្តាប្រទេសអាស៊ាន លើកកម្ពស់ស្មារតីសាមគ្គី​ភាព​របស់ខ្លួន​ក្នុងការ​គាំទ្រ​ដល់​វៀត​ណាម​ដើម្បីទទួលបានជោគជ័យក្នុ​ងការធ្វើជាប្រធានអាស៊ាន ​២០២០ និងកសាង​សហគមន៍​អាស៊ាន​មួយ​មាន​ការ​អភិវឌ្ឍប្រកបដោយចីរភាព។ ពាក់ព័ន្ធនឹងបញ្ហាសមុ​ទ្រខាងកើត នាយករដ្ឋមន្ត្រីលោក Ng​uyen Xuan Phuc បានសង្កត់ធ្ងន់លើល​ក្ខខ័ណ្ឌ​ចម្បងដើម្បីទទួលបានសន្តិភាព​និងស្ថិរភាព នោះគឺ ត្រូវរក្សាសណ្តាប់ធ្នាប់​ដោយគោរព​តាម​ច្បាប់អន្តរជាតិ។ លោកនាយករដ្ឋ​មន្ត្រីបានអះអាងថា វៀតណា​មប្តេជ្ញានិ​ង​តស៊ូ​ដើម្បី​ការពារ​ច្បាប់​អន្តរជាតិ​ក្នុងទំនាក់ទំនងអន្តរជាតិនិ​យាយរួម និង​លើបញ្ហាសមុទ្រខាងកើតនិយាយដោយឡែក។ យ៉ា​ង ណាមិញ​ ប្រទេសទាំងអស់គួរអត់ធ្មត់ និងពុំចាត់វិធានការណាដែលធ្វើឱ្យស្មុគស្មាញដល់សភាពការណ៍ ព្រមទាំង​អនុវត្ត​យ៉ាង​ពេញលេញនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងបង្កើតក្រម​ប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធិភាព ស្រប​តាម​ច្បាប់​​អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) ផងដែរ។
 
នាថ្ងៃ​ដដែល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញ​ទទួល​ជួប​ជាមួ​យ​អគ្គលេខាធិការ​អង្គការ​សហប្រជា​ជាតិ លោក Antonio Guterres និងនាយ​ករដ្ឋមន្ត្រីថៃលោក Prayut Chan-o-cha។
 
នៅក្នុង​ជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថាវៀត ណាមគាំ​ទ្រព​ហុភាគីនិយម​ប្តេជ្ញាអនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព (SDG) ២០៣០ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការទប់ទល់ជាមួយ បម្រែបម្រួល​អាកាស​ធាតុ​។
 
ជាការឆ្លើយ​​តប អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានមានប្រសាសន៍ថា វៀតណាម​គឺជាអ្នកត្រួសត្រាយនៅក្នុងវិស័យជាច្រើន ដូចជាការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការ​កាត់​បន្ថយ​ភាព​ក្រីក្រ។ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ចង់ឲ្យវៀតណាមដើរ​តួនា​ទីគំរូ​ក្នុង​វិស័យ​ទប់​ទល់​នឹង​ការប្រែប្រួលអាកាសធាតុ ការកើនឡើងកម្ពស់ទឹកសមុទ្រ ក៏ដូចជាការ​ប្រើប្រាស់​ថាមពល​ស្អាត​ដែល​មាន​សារៈ​សំខាន់សម្រាប់អនាគតរបស់មនុស្សជាតិ។
 
មេដឹកនាំ​ទាំងពីររូប​បានឯកភាព​គ្នាបង្កើន​កិច្ចសហប្រតិបត្តិ​ការនិង​សកម្មភាព​តភ្ជាប់រវាង​អាស៊ាន​និង​អង្គការ​សហប្រ​ជាជាតិ ក្នុងឱកាសដែលវៀតណាមកាន់ដំណែង​ជាប្រធានអាស៊ានឆ្នាំ ២០២​០ និងជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃក្រុមប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិ​ ២០២០-២០២១។ ទាក់​ទង​នឹងស្ថានភាព​នៅសមុទ្រ​ខាង​កើត មេដឹកនាំទាំងពីរក៏បានចែករំលែកនូវទស្សនៈស្តីពីភាពចាំបាច់ដើម្បីធានាសន្តិភាព ស្ថិរភាព សេរី​ភាព សន្តិសុខនាវាចរណ៍និងអាកាសចរណ៍ហើយសម្រេចអោយបានឆាប់ៗ នូវ COC ក្នុងស្មារតី​ធានា​​ការគោរពច្បាប់អន្តរជាតិនិង UNCLOS ១៩៨២ ផងដែរ។
 
នៅក្នុង​ជំនួបជាមួយនាយករដ្ឋមន្រ្តីថៃ លោកPrayut Chan-o-cha នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានរំពឹងថា ប្រទេសទាំងពីរនឹងធ្វើការយ៉ាងជិតស្និទ្ធដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - ថៃឱ្យកាន់​តែស៊ីជម្រៅថែម​ទៀត។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្នើ​អោយ​ថៃ​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ទំនិញ​វៀត​ណាម​ដែលត្រូវចែក​ចាយនៅ​ក្នុងទីផ្សារ​ថៃក៏ដូច​ជាបង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​សហគមន៍​ប្រជាជន​វៀត​ណាម នៅថៃធ្វើអាជីវកម្មនិងសម្របខ្លួនក្នុងសង្គមប្រទេសសាមី។​ មេដឹកនាំ​នៃប្រទេស​ទាំង​ពីរ​បានឯកភាពគ្នាពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីសម្រេចបាននូវគោល​ដៅរួម​នៃការ​កសាង​សហគមន៍អាស៊ាន ពង្រឹងតួ​នាទីស្នូលរបស់អាស៊ាន ជំរុ​ញទំនាក់​ទំនង​ជាមួយ​បណ្តាប្រទេស​ជាដៃគូ​ និងដោះស្រាយបញ្ហាសន្តិសុខក្នុងតំបន់ ក្នុងនោះមាន​បញ្ហាសមុទ្រខាងកើត។
 ​
នាថ្ងៃដ​ដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន​អញ្ជើញ​ចូល​រួម​ពិធី​ចុះហត្ថ​លេខាលើអនុស្សរណៈ​នៃការយោគយល់​គ្នារវាងអាស៊ាននិងសមាគមបាល់ទាត់ពិភព​លោក (FIFA)ផ​ងដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ថ្ងៃធ្វើការទី ២ នៃសន្និបាតលើកទី ៨ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣

ថ្ងៃធ្វើការទី ២ នៃសន្និបាតលើកទី ៨ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh តាងនាមការិយាល័យនយោបាយបានដឹកនាំកិច្ចពិភាក្សា។

Top