• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំកំពូលអាស៊ាន - ចិនលើកទី ២២


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន - ចិន 
 

ក្នុង​ក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ​ទីក្រុងបាងកកនៃប្រទេសថៃ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​រួម​ជា​មួយ​ថ្នាក់​ដឹក​នាំអាស៊ាននិងនាយករដ្ឋមន្ត្រីចិនលោក Li Keqiang  ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន - ចិនលើកទី ២២។
 
នៅឯកិច្ច​ប្រជុំនេះ មេដឹកនាំទាំងអស់បានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - ចិន សម្រាប់​សន្តិភាព សន្តិសុខ ស្ថិរភាពនិងវិបុលភាពក្នុងតំបន់។ ថ្នាក់ដឹកនាំទាំង​អស់​បាន​អះ​អាង​ពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ ក្នុងការជំរុញកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ ការកសាងទំនុកចិត្ត ការបង្កើតនិង​ការគោរព​ក្រម​ប្រតិបត្តិ​ រួមទាំងការសម្រេចនូវក្រមប្រតិបត្តិសម្រាប់ភាគីនានានៅ
 
សមុទ្រខាង​កើត (COC) ប្រកបដោយសុពលភាព ប្រសិទ្ធិភាព និងស្របតាមច្បាប់អន្តរជាតិ។ មេដឹកនាំ​ទាំង​អស់​ បានសង្កត់ធ្ងន់លើសារសំខាន់នៃការថែរក្សាបរិយា កាសសន្តិភាព និងសុវត្ថិភាព នាវាចរណ៍​និង​អាកាសចរណ៍​នៅសមុទ្រខាងកើត ដោយជៀសវាងពីការធ្វើអោយសកម្មភាពស្មុគស្មាញ។ មេដឹកនាំទាំង​អស់​ក៏បាន​គូសបញ្ជាក់​ចំពោះការ​គោរពតាមច្បាប់​អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គកា​រសហប្រជាជាតិ ស្តីពីច្បាប់​សមុទ្រ​ឆ្នាំ ១៩៨២ ក៏ដូចជា អនុវត្តយ៉ាងម៉ឺងម៉ាត់និងពេញលេញនូវសេចក្តីថ្លែងការណ៍ DOC រួមទាំងខិតខំប្រឹង​ប្រែង​កសាងសមុទ្រខាងកើតឱ្យទៅជាស​មុទ្រសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិកា​រ​។
 
អញ្ជើញ​ថ្លែងក្នុងកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថា អាស៊ាន​ជានិច្ច​កាល តែងតែយកចិត្តទុកដាក់ដល់តួនាទីរបស់ចិនចំពោះរាល់ការខិតខំដើម្បីរក្សាសន្តិភាព សន្តិសុខ​និង​ស្ថិរភាព ដើម្បីសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិបុលភាពក្នុងតំបន់។ លោក​នាយក​រដ្ឋ​មន្រ្តី​ក៏បាន​គាំទ្រ​ការប្តេជ្ញា​ចិត្តកំណត់យកឆ្នាំ ២០២០ ជាឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលអាស៊ាន - ចិនផងដែរ។
 
នៅចុង​បញ្ចប់នៃកិច្ចប្រជុំ ភាគីទាំងពីរបានឯកភាពគ្នា អនុម័តលើឯកសារចំនួន ៣ រួមមាន សេចក្តី​ប្រកាស​របស់​មេ​ដឹក​នាំ​អាស៊ាន - ចិន ស្តីពីគំនិតផ្តួចផ្តើមសហប្រតិបត្តិការទីក្រុងឆ្លាតវៃ; សេចក្តីថ្លែង​ការណ៍​រួម​អាស៊ាន​ - ចិនស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយ; សេចក្តីថ្លែងការណ៍អាស៊ាន - ចិនស្តីពី​ការផ្សា​ភ្ជាប់​ផែនការមេ អំពីការតភ្ជាប់អាស៊ាន (MPAC) និងគំនិតផ្តួចផ្តើមខ្សែក្រ​វ៉ាត់​និងផ្លូវ (BRI)៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top