• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំកំពូលអាស៊ាន៖ ការពង្រឹងសាមគ្គីភាពក្នុងការទប់ទល់​នឹង​ការសាកល្បង​សន្តិសុខ

ក្នុងក្របខ័ណ្ឌនៃសកម្មភាពត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធរវាងអាស៊ានជាមួយដៃគូនានានៅប្រទេសសិង្ហបុរីនោះ នាថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមប្រឹក្សាសហគមន៍សន្តិសុខនយោបាយអាស៊ាន (APSC) និងក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យឡើងវិញនូវស្ថានភាពនៃកិច្ចសហប្រតិបត្តិការរបស់អាស៊ាន ព្រមទាំងបំពេញរបាយការណ៍និងឯកសារដាក់ជូនថ្នាក់​ដឹកនាំកំពូល។

ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសចូលរួមកិច្ចប្រជុំ ( Xuân Vịnh/TTXVN)

អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានស្នើឲ្យបណ្ដាប្រទេសអាស៊ានគប្បីបន្តពង្រឹងសាមគ្គីភាព ភាពរឹងមាំនិងប្រកាន់ខ្ជាប់នូវគោលការណ៍ និងបែបផែនប្រពៃណី ព្រមទាំងមានភាពបត់បែននិងភាពច្នៃប្រឌិតក្នុងការដោះស្រាយរាល់បញ្ហាសាកល្បងផងដែរ។ ស្ដីពីនយោបាយ សន្តិសុខនោះ លោក Pham Binh Minh បានសង្កត់ធ្ងន់ថា អាស៊ានគប្បីបន្តផ្ដោតសំខាន់លើការធានាសន្តិភាព សន្តិសុខនៅក្នុងតំបន់ ព្រមទាំងរក្សាភាពរឹងមាំនូវតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន។ ស្ដីពីបញ្ហាអន្តរជាតិនោះ លោក Pham Binh Minh បានចាត់ទុកថា អាស៊ានគប្បីប្រកាន់ខ្ជាប់នូវគោលការណ៍ដែលបានព្រមព្រៀងគ្នា រួមគ្នាខិតខំប្រឹងប្រែង ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងស្ថិរភាពនៅលើសមុទ្រខាងកើត ព្រមទាំងគោរពតាមច្បាប់អន្តរជាតិ មិនធ្វើយោធូបនីយកម្ម និងប្តេជ្ញាចិត្តក្នុងការដោះស្រាយជំលោះដោយសន្តិវិធី ដែលឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ។

នាថ្ងៃដដែល នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅសិង្ហបុរីនោះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ប្រាក់ សុ ខុន ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

កិច្ចពិភាក្សាការងារជាន់ខ្ពស់វៀតណាម-អាស៊ែបៃហ្សង់៖ ឯកភាពគ្នាបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

តបតាមការអញ្ជើញរបស់ប្រធានាធិបតីអាស៊ែបៃហ្សង់លោក Ilham Aliyev អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និង លោកជំទាវ បានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅអាស៊ែបៃហ្សង់ ចាប់ពីថ្ងៃទី ៧ ដល់ ថ្ងៃទី ៨ ឧសភា។

Top