• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងកិច្ចប្រជុំពាក់ព័ន្ធនានាបានបើកនៅទីក្រុងបាងកកនៃប្រទេសថៃ


 កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៥ និងកិច្ចប្រជុំពាក់ព័ន្ធនានាបានបើកនៅទីក្រុងបាងកកនៃប្រទេសថៃ
 

នាព្រឹក​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅទីក្រុងបាងកក នៃប្រទេសថៃ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមទាំង​ដៃគូ​នានា​បាន​ចូល​រួម​ពិធី​បើក​កិច្ច​ប្រជុំកំពូលអាស៊ានលើកទី ៣៥ ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីថៃ លោក Prayut Chan-o-cha ដែលជា​ប្រធានអាស៊ាន ឆ្នាំ ២០១៩ ផងដែរ។
 
អញ្ជើ​ញ​ថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តីថៃបានសង្កត់ធ្ងន់ លើសមិទ្ធិផល​ដែល​អាស៊ាន​ទទួល​បានក្នុងឆ្នាំ២០១៩នេះ ជាមួយនឹងប្រធានបទ “ជំរុញភាពជាដៃគូដើម្បីចីរភាព” ដើម្បី​សហគមន៍​​អាស៊ានមួយ​ឆ្ពោះទៅ​រកប្រ​ជាជន​ជាមជ្ឈភាព​និង​មិន​ទុក​ឱ្យ​នរណា​ម្នាក់​ត្រូវ​បោះប​ង់​នៅ​ខាង​ក្រោយ​ឡើយ​ ព្រមទាំងសម្លឹងទៅអនាគត។ លើសពីនេះទៅទៀត អាស៊ានក៏បានបោះជំហានយ៉ាងខ្លាំង តាមរយៈ​ការអនុវត្ត “សេចក្តីថ្លែងការណ៍ចក្ខុវិស័យ ភាពជាអ្នកដឹក​នាំអាស៊ាន​ស្តីពីកា​រជំរុញ​ភាព​ជាដៃ​គូដើម្បី​ចីរភាព​” និងឯកសារ​ចក្ខុវិស័យអាស៊ានស្តីពីតំបន់អាស៊ាននិងមហាសមុទ្រឥណ្ឌា។ នាយករដ្ឋមន្រ្តីថៃលោក Prayut Chan-o-cha ក៏បានសង្កត់ធ្ងន់លើភាពចាំបាច់ នៃកិច្ច​សហប្រតិបត្តិការ​រវាង​អាស៊ាន​និង​ដៃ​គូ​ខាង​ក្រៅក្នុង​ដំណើរ​ការ​កសាង​សហគមន៍​អាស៊ាន៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top