• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦៖ រួមសាមគ្គីគ្នានាំអាស៊ានឆ្លងកាត់ដំណាក់កាលដ៏លំបាក

ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦បានប្រព្រឹត្តទៅយ៉ាងមហាឡារឹកនាព្រឹកថ្ងៃទី២៦ មិថុនា នៅទីក្រុងហាណូយ។ នេះជាកិច្ចប្រជុំកំពូល ជាផ្លូវការដើមដំបូងក្នុងឆ្នាំប្រធានអាស៊ាន២០២០របស់វៀតណាម។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូដោយមានការចូលរួមរបស់ថ្នាក់ ដឹកនាំនៃប្រទេសអាស៊ានទាំង១០។
 

ថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាមអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦នៅទីក្រុងហាណូយ។ (រូបថត៖ VOV)


អញ្ជើញថ្លែងមតិបើកកិច្ចប្រជុំ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានមានប្រសាសន៍ថា នេះជាលើកដំបូង ក្នុងរយៈពេលជាងកន្លះសតវត្សហើយដែលកិច្ចប្រជុំកំពូលជាប្រចាំរបស់អាស៊ានត្រូវបានរៀបចំឡើងតាមប្រព័ន្ធអនឡាញ។
ប្រការនេះបានឆ្លុះបញ្ចាំងនូវការពិតជាក់ស្ដែងថា វិធីសាស្ត្រប្រតិបត្តិការកំពុងត្រូវតែផ្លាស់ប្ដូរ មិនត្រឹមតែដោយសារការអភិវឌ្ឍនៃវិទ្យាសាស្ត្របច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងដោយសារបញ្ហាប្រឈមដែលមិនធ្លាប់មានតាំងពីមុន មកលើទូទាំងពិភពលោកនោះគឺជំងឺរាតត្បាត Covid-19 ទៀតផង។ ការផ្ទុះឡើងនិងការ រីករាលដាលនៃជំងឺនេះបានធ្វើឲ្យលេចចេញកាន់តែច្បាស់ថែមទៀតនូវបញ្ហាប្រឈមនានាដែលកំពុងកំបាំងខ្លួននៅក្នុងបរិយាកាសនយោបាយ-សេដ្ឋកិច្ច-សង្គមលើពិភពលោកនិងតំបន់នីមួយៗ ក្នុងនោះមានសកម្មភាព ដែលខ្វះការទទួលខុសត្រូវរំលោភបំពានលើច្បាប់អន្តរជាតិនិងបង្កឡើងផលប៉ះពាល់លើបរិយាកាសសន្តិសុខនិងស្ថិរភាពនៅតំបន់មួយចំនួន រួមទាំងតំបន់អាស៊ានផងដែរ។ ក្នុងបរិបទនោះប្រទេសនានាត្រូវការលើកត្រដែតនូវស្មារតីសាមគ្គីភាព សហប្រតិបត្តិការដោយមានការទទួលខុសត្រូវ ចំពោះសហគមន៍អន្តរជាតិ។ តួនាទីនិងបេសកកម្មរបស់ប្រទេសជាមហាអំណាច អង្គការពហុភាគីនិងតំបន់ កាន់តែមានសារសំខាន់ជាងពេលណាៗ ទាំងអស់។

 

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ។ (រូបថត៖ VOV)


តាមលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានចាត់ទុកថា ក្រោយរយៈពេល៥ឆ្នាំបង្កើតសហគមន៍មក អាស៊ានកំពុងជួបប្រទះនឹងឱកាសផងនិងបញ្ហាប្រឈមផង ដែលបង្កឡើងដោយការផ្លាស់ប្ដូរភូមិសាស្ត្រ-យុទ្ធសាស្ត្រសកលក៏ដូចជាជំងឺរាតត្បាតសកល Covid-19 ផងដែរ។ ប៉ុន្តែ ឫទ្ធានុភាពរបស់សហគមន៍អាស៊ានត្រូវបានបង្ហាញយ៉ាងច្បាស់ដោយ តភ្ជាប់ប្រទេសសមាជិកទាំងអស់គ្នា បង្កើតឡើងកម្លាំងចម្រុះដើម្បីជំនះពុះ ពារលើគ្រប់ការលំបាក។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា៖

“សហគមន៍អាស៊ានបានធ្វើសកម្មភាពទាន់ពេលវេលា ដោយតភ្ជាប់ប្រទេសសមាជិកទាំងអស់ ដើម្បីឆ្លើយតបដោយម្ចាស់ការ។ ប្រព័ន្ធឆ្លើយតប បញ្ហាសុខាភិបាលជាបន្ទាន់របស់អាស៊ាននិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសដៃគូនានាត្រូវបានដាក់ឲ្យដំណើរការភ្លាមៗ
បន្ទាប់ពីជំងឺរាតត្បាតផ្ទុះឡើង។ ប្រទេសអាស៊ាននានាបានចែករំលែកព័ត៌មាន បទពិសោធន៍ ហើយសហការគ្នាយ៉ាងសកម្មក្នុងការគ្រប់គ្រង បង្ការនិងទប់ស្កាត់ជំងឺរាតត្បាត។ សហគមន៍អាស៊ានទាំងមូល ដោយមានការសន្យានយោបាយនៅកម្រិតខ្ពស់បំផុត និងវិធីអភិក្រមដោយព្រមៗគ្នា បានបង្ហាញឲ្យឃើញនូវឫទ្ធានុភាពដ៏រឹងមាំរបស់ប្លុកអាស៊ានមួយដែលតែងតែជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកប្រកបដោយចំណងសាមគ្គីភាពយ៉ាងពិតប្រាកដ”។

ថ្នាក់ដឹកនាំនៃប្រទេសសមាជិកអស៊ានទាំង១០និងលោកអគ្គលេខាធិការអាស៊ានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ។ (រូបថត៖ baoquocte.vn)


លោកនាយករដ្ឋមន្រ្តីវៀតណាមសង្ឃឹមថា កិច្ចប្រជុំកំពូលអាស៊ានលើកនេះនឹងអនុម័តលើ “សេចក្ដីថ្លែងការណ៍ចក្ខុវិស័យរបស់ថ្នាក់ដឹកនាំអាស៊ានស្ដីពីសហគមន៍អាស៊ានមួយប្រកបដោយភាពស្អិតរមួតនិងការឆ្លើយតបដោយម្ចាស់ការ៖ ជំនះពុះពារលើបញ្ហាប្រឈម ជំរុញកំណើន” ហើយនោះនឹងជាត្រីវិស័យសម្រាប់អាស៊ានក្នុងដំណាក់កាលអភិវឌ្ឍខាងមុខ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top