• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំកំពូលអាស៊ាននឹងផ្តោតលើបញ្ហាផ្ទៃក្នុង

កិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី៤២ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែឧសភា នៅទីក្រុង Labuan Bajo តំបន់ Nusa Tenggara ប្រទេសឥណ្ឌូនេស៊ី។
ទាំងរូបភាពផ្សព្វផ្សាយឆ្នាំប្រធានអាស៊ានរបស់ឥណ្ឌូនេស៊ីឆ្នាំ ២០២៣។ រូបថត៖ Huu Chien/TTXVN

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី ២៩ ខែមេសា ក្រសួងការបរទេសឥណ្ឌូនេស៊ីបានឲ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ នឹង ផ្តោតការពិភាក្សាលើបញ្ហាផ្ទៃក្នុង ក៏ដូចជាបញ្ហាសំខាន់ៗទាំងក្នុងនិងក្រៅតំបន់។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅខែកញ្ញា នៅទីក្រុងហ្សាកាតា នឹងទាក់ទាញការចូលរួមរបស់មេដឹកនាំអាស៊ាន និងប្រទេសជាដៃគូ ដើម្បីពិភាក្សាអំពីវិធានការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងដៃគូខាងក្រៅ។

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ មានកិច្ចប្រជុំជាន់ខ្ពស់ចំនួន ៨ ដែលក្នុងនោះប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo នឹងធ្វើជាប្រធានកិច្ចប្រជុំចំនួន ៧ រួមទាំងសម័យប្រជុំពេញអង្គនិងសម័យប្រជុំចង្អៀត។ កិច្ចប្រជុំជាន់ខ្ពស់ផ្សេងទៀតគឺកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការតំបន់កំណើនអាស៊ានខាងកើត ប្រ៊ុយណេ ដារូសាឡឹម-ឥណ្ឌូនេស៊ី-ម៉ាឡេស៊ី-ហ្វីលីពីន (BIMP-EAGA) លើកទី១៥ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top