• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំកំពូលសហគ្រិនស្ត្រីអាស៊ាន កិច្ចប្រជុំកំពូលសហគ្រិនស្ត្រីអាស៊ានបានប្រព្រឹត្តិទៅនៅទីក្រុងហាណូយតាមទម្រង់ដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។


ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN)
 

ដោយប្រធានបទ “ការផ្លាស់ប្តូរ ដើម្បីសហគមន៍សហគ្រិនស្ត្រីប្រកបដោយភាពខ្លាំងមាំមួន និងបន្សាំ” កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅដោយមានវគ្គពិភាក្សាចំនួន ៤ គឺ សហគ្រិនស្ត្រីអាស៊ាន - សកម្មនិងបន្សាំទៅនឹងជំងឺរាតត្បាតកូវីដ ១៩  ជំរុញការផ្លាស់ប្តូរឌីជីថល និងការស្តារឡើងវិញសម្រាប់សហគ្រាសដែលជាកម្មសិទ្ធិរបស់ស្ត្រីនៅក្នុងអាស៊ាន  ការវិនិយោគដ៏ឆ្លាតវៃ  ជំរុញទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ។ អញ្ជើញថ្លែងមតិនៅក្នុងកិច្ចប្រជុំនេះ អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh បានសង្កត់ធ្ងន់ថា៖ “ខ្ញុំជឿជាក់ថាបណ្តាញសហគ្រិនស្ត្រីអាស៊ាននឹងក្លាយទៅជាវេទិកាឈានមុខគេសម្រាប់សហគ្រិនស្ត្រីនៅក្នុងតំបន់ ដើម្បីដឹកនាំសហគមន៍សហគ្រិនស្ត្រីក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច សាមគ្គីគ្នា និងម្ចាស់ការទប់ទល់នឹងជំងឹរាតត្បាតកូវីដ ១៩ ប្រកបដោយជោគជ័យ។ ខ្ញុំសង្ឈឹមថា សហគ្រិនស្ត្រីនឹងចាប់យកឱកាស ដោយបដិវត្តឧស្សាហកម្មលើកទី ៤ នាំមកជូន និងការគាំទ្រពីប្រទេសជាសមាជិកអាស៊ាន ដើម្បីរីកចម្រើនប្រកបដោយចីរភាព ដើម្បី សហគ្រិនស្ត្រីអាស៊ានខ្លាំងមាំមួន និងបន្សាំផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជា ដៃគូមួយក្នុងចំណោមដៃគូសំខាន់ចម្បងជានិច្ច ដោយមានបំណងចង់បន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ។

Top