• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំកំពូលមេគង្គ-កូរ៉េខាងត្បូងលើកទី២ជំរុញការអនុវត្តសេចក្ដីថ្លែងការណ៍មេគង្គ-ទន្លេហាន


ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសចូលរួមកិច្ចប្រជុំកំពូលមេគង្គ-កូរ៉េខាងត្បូងលើកទី២។ (រូបថត៖ VOV)
 

នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ កិច្ចប្រជុំកំពូលមេគង្គ-កូរ៉េខាងត្បូងលើកទី២ត្រូវបាន រៀបចំឡើងតាមប្រព័ន្ធវីដេអូក្រោមអធិបតីភាពរបស់នាយករដ្ឋមន្រ្តីវៀត ណាម លោក Nguyen Xuan Phuc។

ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ ធ្ងន់ថា កិច្ចប្រជុំកំពូលមេគង្គ-កូរ៉េខាងត្បូង លើកទី១ ដែលត្រូវបានរៀបចំ ឡើងនៅ Busan កូរ៉េខាងត្បូង នៅឆ្នាំ២០១៩ ពិតជាមានអត្ថន័យដ៏សែន សំខាន់ចំពោះប្រទេសមេគង្គទាំងឡាយក៏ដូចជាប្រទេសកូរ៉េខាងត្បូងផងដែរ។ លោកនាយករដ្ឋមន្រ្តីអញ្ជើញមានប្រសាសន៍ថា៖

“ការដែលថ្នាក់ដឹកនាំប្រទេសមេគង្គ-កូរ៉េខាងត្បូងបង្កើតទំនាក់ទំនង ភាពជាដៃគូដើម្បីវិបុលភាពនិងសន្តិភាពនោះ បានផ្ដល់បន្ថែមកម្លាំងរស់ថ្មី ជូនកិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េខាងត្បូង រួមចំណែកដល់ដំណើរការ កសាងសហគមន៍អាស៊ាន បង្កើនភាពស្អិតរមួតក្នុងតំបន់ ក៏ដូចជាជំរុញ ការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រទេសសមាជិកនានាផងដែរ។ កិច្ចប្រជុំ លើកនេះជាឱកាសដើម្បីឲ្យយើងក្រឡេកមើលឡើងវិញនូវរយៈពេល១ឆ្នាំ ដំណើរការសេចក្ដីថ្លែងការណ៍ទន្លេហាន ពិភាក្សាអំពីទិសដៅសហប្រតិបត្តិ ការក្នុងបរិបទថ្មី ហើយនាំកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំង៦ ឡើងកំពស់ថ្មី”។  

រីឯខ្លួនវិញ ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានបញ្ជាក់ ថា កូរ៉េខាងត្បូងនឹងផ្ដល់ថវិកាចំនួន១០លានដុល្លាអាមេរិកក្នុងបំណងជួយ ឧបត្ថម្ភអំពីវ៉ាក់សាំងបង្ការ Covid-19 សម្រាប់ប្រទេសមេគង្គនានា តាមរយៈ មូលនិធិសហប្រតិបត្តិការមេគង្គ-កូរ៉េខាងត្បូង ព្រមទាំងជំរុញកិច្ចសហប្រតិ បត្តិការបង្ការគ្រោះមហន្តរាយធម្មជាតិ និងជួយសម្រួលដល់ប្រជាពលរដ្ឋនៃ ប្រទេសមេគង្គនានាក្នុងការធ្វើដំណើរឆ្លងដែនកូរ៉េខាងត្បូងជាដើម។

គួរឲ្យបញ្ជាក់ថា កិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េខាងត្បូងត្រូវបាន បង្កើតឡើងកាលពីឆ្នាំ២០១១ ដែលផ្ដោតសំខាន់ទៅលើវិស័យអាទិភាព ចំនួន៧គឺ៖ វប្បធម៌ ទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្ស កសិកម្មនិង អភិវឌ្ឍជនបទ ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន បច្ចេកវិទ្យាព័ត៌មាន បរិស្ថាន និងការឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខក្រៅប្រពៃណី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Cu Chi និង Hoc Mon

ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Cu Chi និង Hoc Mon

នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ ប្រធានរដ្ឋ លោក លឿង គឿងនិងគណៈប្រតិភូសភាទីក្រុងហូជីមិញបានអញ្ជើញចូលរួមពិធីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Cu Chi និង Hoc Mon។

Top