• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន ឆ្នាំ២០២០៖ រួមដៃគ្នាកសាងតំបន់ អាស៊ានឲ្យកាន់តែរីកចម្រើននិងវិបុលភាព


នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងឱកាសបើកកិច្ចប្រជុំនេះ
 

កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ ២០២០ ក្រោមប្រធានបទ“អាស៊ានឌីជីថល៖ ចីរភាពនិងបរិយាប័ន្ន” ត្រូវបានប្រារព្វធ្វើឡើងនាព្រឹកថ្ងៃទី ១៣ ខែវិច្ឆិកានៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា។ កិច្ចប្រជុំនេះគឺជាវេទិកាសម្រាប់ថ្នាក់ដឹកនាំ    អាស៊ាននិងប្រទេសជាដៃគូ ដើម្បីពិភាក្សាគ្នាលើវិស័យឯកជនអំពីអនាគតនៃតំបន់ផងដែរ។

ថ្លែងមតិក្នុងឱកាសបើកកិច្ចប្រជុំនេះ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអះអាងថាការចូលរួមរបស់ថ្នាក់ដឹកនាំនិងដៃគូអាស៊ានរួមទាំងធុរជនច្រើនកុះករក្នុងតំបន់ បានបញ្ជាក់ពីស្មារតីនៃកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលនៃបណ្តាប្រទេស និងមជ្ឈដ្ឋាននៃវិស័យឯកជនក្នុងការរួមដៃគ្នា កសាងតំបន់អាស៊ានឲ្យកាន់តែរីកចម្រើននិងវិបុលភាព។  ក៏ប៉ុន្តែ ជំងឺកូវីដ១៩ នាបច្ចុប្បន្ននេះគឺជាបញ្ហាប្រឈមមួយ ដែលមិនធ្លាប់មានពីមុនមក សម្រាប់ប្រជាជនពិភពលោកក៏ដូចជាអាស៊ាន។ លោកនាយករដ្ឋមន្រ្តីបានជឿជាក់ថា កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានឆ្នាំ ២០២០ ឆ្នាំនេះនឹងក្លាយជាកន្លែងដើម្បីពិភាក្សា ចែករំលែកបទពិសោធន៍និង«មេរៀន» ដ៏ជាក់ស្តែងល្អបំផុត សំដៅបើក  ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍឆ្ពោះទៅរកការរីកចម្រើនប្រកបដោយចីរភាពនិងបរិយាប័ន្នផងដែរ។ ផ្តោតទៅលើការទទួលខុសត្រូវរបស់វៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកច្បាស់ថា៖

«ប្រទេសវៀតណាមប្តេជ្ញាសហការជាមួយបណ្តាប្រទេសសមាជិកអាស៊ាននិងបណ្តាប្រទេសជាដៃគូអាស៊ាន ដើម្បីបន្តមានកម្មវិធីផ្លល់ជំនួយជាក់ស្តែងសម្រាប់អង្គភាពអាជីវកម្មក្នុងតំបន់ ជាពិសេសក្នុងវិស័យផ្លាស់ប្តូរឌីជីថល ; បរិស្ថាន ;សង្គមនិងអភិបាលកិច្ច (ESG) ; បច្ចេកវិទ្យានិងការងារនាពេលអនាគតនៅក្នុងតំបន់; ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន។ លើសពីនេះទៀត ចាំបាច់ត្រូវរួមដៃគ្នាអនុវត្តឲ្យបានល្អនូវគោលដៅរួម ដោយយកមនុស្សនិងអង្គភាពអាជីវកម្មនៅក្នុងទីតាំងមជ្ឈភាពនៃការអភិវឌ្ឍ ព្រមទាំងឆ្លៀតយកឱកាសថ្មីៗដោយសារការបំលាស់ខ្សែសង្វាក់ផ្គត់ផ្គង់ និងលំហូរវិនិយោគសកល ឆ្ពោះទៅតំបន់អាស៊ានផងដែរ»។

សំដៅទៅលើដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ចអាស៊ាន អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សេដ្ឋកិច្ចអាស៊ាន លោក Aladdin D.Rillo បានសង្កត់ធ្ងន់ថា៖

«អាស៊ានចាំបាច់ត្រូវមានអាទិភាពសំខាន់ៗ ដើម្បីអាចជំនះពុះពារលើឧបសគ្គជាច្រើននាបច្ចុប្បន្ន។ ពោលគឺត្រូវតែសហការគ្នាក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ចាត់វិធានការយ៉ាងប្តូរផ្តាច់ថែមទៀតចំពោះការរីករាលដាលនៃជំងឺរាតត្បាតសកល។ ទន្ទឹមនឹងនឹះបណ្តាប្រទេសត្រូវតែធានាផ្តល់អាទិភាពលើប្រភពថវិកាឲ្យបានគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហាជំងឺរាតត្បាត ព្រមទាំងបើកសេដ្ឋកិច្ចឡើងវិញ ដោយធានាថាសេដ្ឋកិច្ចរបស់ខ្លួនអាចងើបឡើងវិញបានដែរ»៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top