• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែតអ៊ីតាលី៖ វៀតណាមគឺជាប្រទេសមួយដើម្បីឲ្យ EU ឈានចូលអាស៊ាន


 សមាជិកសមាជិការដ្ឋសភាអនុម័តសេចក្តីសំរេចចិត្តស្តីពីការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងគាំពារការវិនិយោគរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVIPA)  (រូបថត៖ TTXVN)
 

គេហទំព័រអ៊ីតាលី https://www.affaritaliani.it បានចុះ​ផ្សាយព័ត៌​មាន​អំពីព្រឹត្តិការ​ណ៍រដ្ឋ​សភា​វៀត​ណាម ទើប​តែបាន​ផ្តល់​សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រម​ព្រៀងគាំពារ​វិនិយោគ​វៀតណាម - សហភាពអឺរ៉ុប (EVIPA) បន្ទាប់ពីកិច្ចព្រមព្រៀង​ទាំងពីរនេះ​ត្រូវបាន​សភាអឺរ៉ុប​អនុម័តកាល​ពីខែកុម្ភៈកន្លងមក។
 
យោងតាមគេហ​ទំព័រនេះបានឲ្យដឹងថា សម្រាប់វៀតណាម កិច្ចព្រមព្រៀងទាំង​នេះបាន​បើក​ឱកាស​សំខាន់ ដើម្បី​ឈាន​ចូលទីផ្សារអឺរ៉ុប ដែលធ្លានប់ត្រូវបានចាត់ទុកថាជាទីផ្សារនាំចេញធំទី ២ របស់ វៀតណាម។
 
ហើយ​ប្តូរទៅវិញ បណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប នឹងអភិក្រម​បាន​នូវខឿន​សេដ្ឋកិច្ច​មួយដែល​កំពុង​អភវិឌ្ឍន៍​យ៉ាងឆាប់រហ័ស ដោយមានអតិថិជនជាង ១០០ លាននាក់ ព្រមទាំងជាប្រទេស​មួយដ៏ស្វាហាប់​និងមាន​ប្រព័ន្ធ​អប់រំប្រកបដោយគុណភាពផងដែរ ។
 
 ទន្ទឹមនឹងនេះ​ដែរ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងនេះក៏មានតម្លៃក្នុងតំបន់ផងដែរ។ ពិតណាស់ថា វៀតណាម​​នឹង​ក្លាយជាប្រទេសមួយដើម្បីឲ្យបណ្តាប្រទេសសមាជិក EU អាចឈាន​ចូ​លក្នុងតំបន់​អាស៊ាន​យ៉ាង​ងាយ​ស្រួល​។ ប្រការនេះនឹងបង្កើត លក្ខណៈ​អំណោយផល​សម្រាប់បណ្តា​ប្រទេសនានា ក្នុងតំបន់​ដែលធ្លា​ប់​មាន​កំណើន​និងការអភិវឌ្ឍគួរឱ្យចាប់អា​មរម្មណ៍ ហើយថែមទាំង ទាក់ទាញលំហូរ​វិនិយោគ​បរទេស​យ៉ាង​ច្រើន​ផងដែរ៕ ​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top