• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែតអាឡឺម៉ង់កោតសរសើរចំពោះការដែលវៀតណាមបង្ការនិងប្រឆាំងនឹងជំងឺរាតត្បាត Covid19 ដោយភាពម្ចាស់ការនិងប្តូរផ្តាច់

ក្នុងបរិបទដែលជំងឺរាត្បាតកូវីដ ១៩ ( Covid19) កំពុងរីករាលដាលយ៉ាងឆាប់រហ័សនិងបណ្តាប្រទេសដែលបានចាត់វិធានការជាច្រើន ដើម្បីទប់ស្កាត់នឹងជំងឺនេះ កាសែត Junge Welt របស់អាល្លឺម៉ង់បានផ្សាយអត្ថបទមួយដែលសរសើរអំពីប្រតិកម្មនិងទប់ស្កាត់យ៉ាងប្តូរផ្តាច់របស់វៀតណាម ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ   ដ៏កាចសាហាវនេះ។

កាសែតអាឡឺម៉ង់កោតសរសើរចំពោះការដែលវៀតណាមបង្ការនិងប្រឆាំងនឹងជំងឺរាតត្បាត Covid19 ដោយភាពម្ចាស់ការនិងប្តូរផ្តាច់ (រូបថត៖ Junge Welt)


ក្នុងអត្ថបទនេះ អ្នកនិពន្ធ Stefan Kühner បានឲ្យដឹងថានៅពេលដែលជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានរកឃើញនៅវៀតណាមនោះ  រដ្ឋាភិបាលបានចាត់វិធានការយ៉ាងឆាប់រហ័សនិងប្តូរផ្តាច់ក្នុងការគ្រប់គ្រងនិងទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺនេះតែម្តង។ វៀតណាមបានត្រៀមខ្លួនយ៉ាងល្អសម្រាប់ការធ្វើតេស្តវីរុស SARS-CoV-2 នៅ ពេលដែលសាកលវិទ្យាល័យវេជ្ជសាស្ត្រយោធាបានសហការជាមួយក្រុមហ៊ុន Viet A ដើម្បីបង្កើតឧបករណ៍ធ្វើតេស្តវីរុស។

ឧបករណ៍ធ្វើតេស្តនេះ មិនត្រឹមតែផ្តល់នូវលទ្ធផលត្រឹមត្រូវខ្ពស់យោងតាមស្តង់ដាររបស់អង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលគ្រប់គ្រងនិងទប់ស្កាត់ជំងឺឆ្លង (CDC) របស់អាមេរិកប៉ុណ្ណោះទេ ថែមទាំងមានតំលៃត្រឹមតែពី ១៧ ទៅ ២៦ ដុល្លារអាមេរិក ពោលគឺទាបជាងបើធៀននឹងតម្លៃប្រប្រមាណ ២០០ អឺរ៉ូនៅប្រទេសអាឡឺម៉ង់ទៀតផង។

រហូតមកដល់ពេលនេះផលិតផលនេះត្រូវបានប្រទេសជាង ២០ នៅលើពិភពលោកស្នើបញ្ជាទិញ ដែលក្នុងនោះរួមមានប្រទេសអ៊ីតាលី អាល្លឺម៉ង់និងទួរគី ផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ បញ្ហាដែលមជ្ឈិមបានសម្រេច ត្រូវប្រែក្លាយទៅជាកម្មវិធី ភារកិច្ច ផលិតផល និងលទ្ធផលជាក់ស្តែង

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ បញ្ហាដែលមជ្ឈិមបានសម្រេច ត្រូវប្រែក្លាយទៅជាកម្មវិធី ភារកិច្ច ផលិតផល និងលទ្ធផលជាក់ស្តែង

នាព្រឹកថ្ងៃទី ២៩ ខែកក្កដា នៅសាលប្រជុំ ឌៀនហុង ក្នុងអគាររដ្ឋសភា (ហាណូយ) បានប្រព្រឹត្តិទៅសន្និសីទទូទាំងប្រទេស ស្តីពីការស្រាវជ្រាវ សិក្សា ជ្រួតជ្រាប និងអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី ៣ គណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤។

Top