• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែតអាល្លឺម៉ង់៖ វៀតណាមជាប្រទេសដ៏ស្រស់ស្អាតបំផុតមួយនៅទ្វីបអាស៊ី

កាសែតអាល្លឺម៉ង់ Stuttgarter Nachrichten (Stuttgart News) ទើបបានចុះផ្សាយអត្ថបទសរសេរដោយបញ្ជាក់ថា វៀតណាមជាប្រទេសដ៏ស្រស់ស្អាតបំផុតមួយនៅទ្វីបអាស៊ី ហើយបានផ្តល់ព័ត៌មានដែលមានប្រយោជន៍អំពីប្រទេសជាតិ ប្រជាជន និងវប្បធម៌របស់វៀតណាម សម្រាប់អ្នកដែលមានតម្រូវការស្វែងយល់អំពី "ប្រទេសដ៏ស្រស់ស្អាត" មួយនេះ។
  អត្ថបទសរសើរដែលបានលើកសរសើរ ទេសភាពរបស់វៀតណាមនៅលើកាសែតអាល្លឺម៉ង់ Stuttgarter Nachrichten។ (រូបថត៖ TTXVN)  

យោងតាមអត្ថបទនេះ មានហេតុផលចំនួន៥ ដែលវៀតណាមស័ក្តិសមជាគោលដៅសម្រាប់ភ្ញៀវទេសចរអាល្លឺម៉ង់។ ទីមួយ អត្ថបទសរសេរបានវាយតម្លៃសិល្បៈម្ហូបអាហារវៀតណាម ក្នុងចំណោមម្ហូបអាហារដ៏ពេញនិយមបំផុតនៅលើពិភពលោក ដែលសមរម្យសម្រាប់ទាំងអ្នកហូបបួសផងដែរ។ ទីពីរ វៀតណាមគឺជាប្រទេសដែលពោរពេញទៅដោយពន្លឺថ្ងៃ និងឆ្នេរសមុទ្រវែងអន្លាយដ៏ស្រស់ស្អាត។ ភ្ញៀវទេសចរណ៍អាចរកឃើញរូងភ្នំ និងកូនកោះរហោស្ថានជាច្រើនដែលរាប់មិនអស់។ ហេតុផលទីបីដើម្បីមកទស្សនាវៀតណាមគឺ ត្រូវចំណាយពេលយ៉ាងហោចណាស់ ៣ថ្ងៃ ដើម្បីទស្សនាតំបន់ដីសណ្តទន្លេ Cuu Long ក្នុងនោះគួរឲ្យទាក់ទាញបំផុតគឺផ្សារអណ្តែតទឹក Cai Rang ដែលមានទូករាប់រយគ្រឿង ផ្ទុកដោយបន្លែ ផ្លែឈើ និងម្ហូបអាហារផ្សេងៗគ្នាជាច្រើន។

ចំណុចដែលគួរឱ្យចាប់អារម្មណ៍ទី៤ ដែលត្រូវរកឃើញនៅវៀតណាម គឺវិថីបុរាណ។ វៀតណាមមានផ្លូវតូចចង្អៀតដែលមានលក្ខណៈប្រវត្តិសាស្ត្រ និងប្រាសាទបុរាណជាច្រើន។ ចំណុចលេចធ្លោចុងក្រោយដែលបានឧទ្ទេសនាមដោយកាសែតអាឡឺម៉ង់ គឺថាវៀតណាមត្រូវបានប្រទានឱ្យ នូវទេសភាពធម្មជាតិដ៏ស្រស់បំព្រង ចាប់ពីវាលស្រែកាំជណ្តើរពណ៌បៃតង រហូតដល់ឆ្នេរខ្សាច់ពណ៌សម៉ត់ខៃ រួមជាមួយនឹងសួនឧទ្យានជាតិ តំបន់អេកូឡូស៊ីដែលមានសត្វ រុក្ខជាតិសម្បូរបែប និងចម្រុះដែលគួរស្វែងរកណាស់៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top